តារា​ហុងកុង Janice Vidal ឡើង​គីឡូខ្លាំង​​មើល​សឹងមិន​ស្គាល់

តារា​ហុងកុង Janice Vidal ឡើង​គីឡូខ្លាំង​​មើល​សឹងមិន​ស្គាល់

តារា​ចម្រៀង​ហុងកុង កាត់​ហ្វីលីពីន-ជប៉ុន Janice Vidal បាន​ធ្វើ​ឱ្យ​បណ្ដាញ​សារព័ត៌មាន ចាប់​អារម្មណ៍​ម្ដង​ទៀត​ហើយ ក្រោយ​នាង​ឡើង​គីឡូ​ខ្លាំង នា​ពេល​បច្ចុប្បន្ន​នេះ។

 

តារា​ហុងកុង Janice Vidal ឡើង​គីឡូខ្លាំង​​មើល​សឹងមិន​ស្គាល់

 

នាង Janice Vidal មាន​ម្ដង ត្រូវ​បាន​គ្រូ​ណែនាំ​​របស់​នាង​ម្នាក់ ឈ្មោះ Leon Lai ថា “នាង​ធាត់​ជាង​ម៉ូតូ​​ទៅ​ទៀត” ដែល​កាល​នោះ តារា​វ័យ៣៣ឆ្នាំ ក៏​ឡើង​ទម្ងន់​​ខ្លាំង​​ដែរ។

 

យ៉ាងណាមិញ​ថ្មីៗ​នេះ ពួក Paparazzi បាន​ប្រមាញ់​រូប Janice ហើយ​ឃើញ​ថា នាង​ធាត់​​ខ្លាំង​ដោយ​មាន​មុខ​ប៉ោង​​ និង​ដោះ​ក្បាល​ពោះ។ រូប​នេះ​ត្រូវ​បាន​គេ​ថត​បាន ពេល​នាង​កំពុង​ទិញ​អីវ៉ាន់​ នៅ​ហាង​ម្ហូបអាហារ​​សុខភាព​មួយ​។

 

ចំពោះ​បញ្ហា​នេះ Janice បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា នាង​តែង​ទៅ​ហាត់​ប្រាណ និង​តែង​តែ​ចូល​ថ្នាក់​របាំ។ យ៉ាងណា​តារា​កើត​នៅ​តំបន់ Kowloon ​បាន​សារភាព​ថា នាង​ស្រក​សម្ងន់​តិចតួច​​ណាស់ ប៉ុន្តែ​អ្វី​ដែល​នាង​ចង់​បាន​នោះ គឺ​​រាងកាយ​​​មាន​សុខភាព។ នាង​សង្កត់​ធ្ងន់​ថា បរិភោគ​អាហារ​​ដើម្បី​​​សុខភាព និង​ហាត់​ប្រាណ គឺ​សំខាន់​​ជាង​ការ​ស្វែង​រក​រាង​ស្លីម​​ស្អាតទៅទៀត៕

 

តារា​ហុងកុង Janice Vidal ឡើង​គីឡូខ្លាំង​​មើល​សឹងមិន​ស្គាល់

 

 

Chorong ក្រុម​ Apink ​ត្រូវ​បាន​គេ​រិះគន់​ដោយ​សារ​សរសេរ​ពាក្យ​​ Pray For Paris ខុស

សាន់ ឆាយ ឆេះដុំ​​​រឿងព័ត៌មាន​ថា…

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ jaynestars