នាង Rihanna ពន្យាពេល តន្ត្រីទេសចរណ៍ ជាច្រើនកន្លែង ក្រោយអវត្តមាន នៅGrammy

អាម៉េរិក៖ ក្រោយអវត្តមាន ក្នុងកម្មវិធីដ៏ពិសេសពាន Grammy 2016 ដោយសារបញ្ហាសុខភាពតារាចម្រៀង ដ៏ល្បីល្បាញ នាង Rihanna បានធ្វើឲ្យ ប្រិយមិត្តខកចិត្តម្តងទៀតដោយសម្រេចពន្យាពេល ន្ត្រីទេសចរណ៍ ដែលគ្រោងប្រព្រឹត្ត ទៅចាប់ពីខែកុម្ភៈ ដល់ខែមិនាខាងមុខនេះ ។

ព័ត៌មានពី Hollywood Life បានឲ្យដឹង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា តារាចម្រៀងវ័យ២៧ឆ្នាំ Rihanna បានប្រកាសនៅថ្ងៃទី១៩ ម្សិលមិញ នេះថា នឹងពន្យាពេល៣សប្តាហ៍ នូវតន្រ្តីទេសចរណ៍ ដែលខ្លួនគ្រោងសម្តែង រហូតដល់ទៅ៨កន្លែងផ្សេងគ្នា គឺនៅរដ្ឋ San Diego, Houston, Austin, Dallas, Atlanta,  Phoenix, New Orleans និង San Jose ដែលតន្ត្រីនេះខ្លួនគ្រោង សម្តែងដើម្បីផ្សព្វផ្សាយ ចម្រៀងអាល់ប៊ុមថ្មី ។ 

ព័ត៌មានពី Daily Life ក៏បានឲ្យដឹងនៅថ្ងៃនេះដែរថា ក្រៅពន្យាពេល តន្ត្រី៨កន្លែងផ្សេងគ្នា Rihannaក៏លុបចោល តន្ត្រី២ផ្សេងទៀតផងដែរ នៅចក្រភពអង់គ្លេស ដែលគ្រោងធ្វើនៅខែមិថុនាខាងមុខ ។

តារាចម្រៀងសញ្ញាតិ Barbados នាង Rihanna បានខកខានការសម្តែងភ្លាមៗ កាលពីសប្តាហ៍មុននៅ Grammy 2016 ដោយសារមានជង្ងឺរលាក ទងសួត ហើយវេជ្ជបណ្ឌិតហាម នាងមិនឲ្យបញ្ចេញសម្លេង ដែលអាចធ្វើឲ្យប៉ះ ពាល់កាន់តែខ្លាំង ហើយតារារូបនេះក៏បាន សូមអភ័យទោស អ្នកគាំទ្ររបស់ខ្លួន ដោយការលុបចោលភ្លាមបែបនេះ ប៉ុន្តសម្រាប់ការពន្យាតន្ត្រីជាច្រើនកន្លែង នេះអ្នកតំណាងរបស់នាង មិនបានប្រាប់ពី មូលហេតុ ពិតប្រាកដនោះទេ ៕

នាង Rihanna ពន្យាពេល តន្ត្រីទេសចរណ៍ ជាច្រើនកន្លែង ក្រោយអវត្តមាន នៅGrammy

នាង Rihanna ពន្យាពេល តន្ត្រីទេសចរណ៍ ជាច្រើនកន្លែង ក្រោយអវត្តមាន នៅGrammy

នាង Rihanna ពន្យាពេល តន្ត្រីទេសចរណ៍ ជាច្រើនកន្លែង ក្រោយអវត្តមាន នៅGrammy