ក្រុមហ៊ុន វេសឡាញ រៀបចំ ផែនការ បូកសរុបការងារ ឆមាស់ទី១ និងបន្ត ឆមាស់ទី២

ភ្នំពេញ៖ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបនៅថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០១៦នេះ បានរៀបចំកម្មវិធី បូកសរុបការងារ សម្រាប់ទិសដៅ ផែនការសកម្មភាព ឆមាស់ទី១ និង បន្តឆមាស់ទី២ រួមជាមួយនិង ការប្រកាសតែងតំាង បុគ្គលិកទទួលបានតួនាទីថ្មី និង ផ្លាស់ប្តូរមុខតំណែងថ្មី ដើម្បីកែសម្រួលភារៈកិច្ចការងាររបស់ ក្រុមហ៊ុនឲ្យកាន់តែមាន ភាពប្រសើរជាងឆ្នាំមុនៗ។

លោក ប៉ិច បូឡែន នាយកប្រតិបត្តិនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបបានមានប្រសាសន៍ថា “ក្រុមហ៊ុន វេសឡាញ សម្រាប់ឆមាស់ទី១ យើងបានធ្វើនូវថ្ងៃនេះ សម្រាប់ទិសដៅផែនការ សកម្មភាពឆមាស់ទី១ និង ឆមាស់ទី២ រួមជាមួយនិង ការប្រកាសតែងតំាង បុគ្គលិកទទួលបានតួនាទីថ្មី និង ផ្លាស់ប្តូរមុខតំណែងថ្មី ដើម្បីកែសម្រួល ភារៈកិច្ចការងាររបស់ក្រុមហ៊ុន នូវសេវាកម្មចំណុះទំាងអស់ ជាពិសេសគឺ គោលដៅនៃការអប់រំ  គុណភាពសិក្សា សុវត្តិភាព បរិបទនៃការសិក្សា និងសេវាផ្សេងៗ”។
លោកបានបន្តថា ក្រុមហ៊ុន វេសឡាញ បច្ចុប្បន្ននេះយើងមាន កម្មវិធីសិក្សាចំរុះតំាងពី ថ្នាក់មតេយ្យសិក្សារហូតដល់ មធ្យមសិក្សា ហើយមានសេវាកម្ម បណ្តុះបណ្តាល បុគ្គលិកតាមអង្គការនានា យើងមានតំាងពីសាលាជាតិ និង អន្តរជាតិ ហើយយើងក៏មាន សេវាកម្មថែទំា ទារកដ្ឋានទទួលកុមារចាប់ពីអាយុ៣ខែ រហូតដល់អាយុ ៣ឆ្នាំនិងបន្តទៅដល់ថ្នាក់មធ្យមសិក្សា។
លោកបានបន្តទៀតថា សម្រាប់ឆមាស់ទីពីរនេះ យើងនៅតែពង្រឹងនូវគុណភាព បន្ថែមទៀតនូវកម្មវិធីល្អ សម្រាប់សិស្សជាពិសេស គឺជាការត្រៀមលក្ខណៈ សម្រាប់សិស្សដែលត្រូវ ប្រលងថ្នាក់ជាតិ(ថ្នាក់បាក់ឌុប)ជាពិសេសតែម្តង ពីព្រោះថាបច្ចុប្បន្ននេះ យើងមើលឃើញថា ក្រសួងអប់រំបច្ចុប្បន្ននេះ កំពុងមានការពង្រឹងខ្លំាង ចំពោះការប្រលងនេះ។ ដោយឡែកកម្មផ្សេងៗទៀត គឺយើងនិងពង្រឹង ជាមួយនិងភាសាអង្គគ្លេស ហើយឆ្នាំនេះក៏មានការបន្ថែម នូវភាសាចិនដែលជា( មជ្ឈមណ្ឌល ឆាងឈឹង) ទៅសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ សាខារបស់យើងទំាងអស់។

ទន្ទឹមនេះដែរ យើងក៏សូមថ្លែង អំណរគុណដល់ សិស្សនុសិស្ស បុគ្គលិកសិក្សា និងជាពិសេសមាតាបិតា សិស្សដែលតែងតែគំាទ្រ និង ផ្តល់នូវទំនុកចិត្ត ជារៀងរហូតដល់សាលាយើង៕

ក្រុមហ៊ុន វេសឡាញ រៀបចំ ផែនការ បូកសរុបការងារ ឆមាស់ទី១ និងបន្ត ឆមាស់ទី២

ក្រុមហ៊ុន វេសឡាញ រៀបចំ ផែនការ បូកសរុបការងារ ឆមាស់ទី១ និងបន្ត ឆមាស់ទី២

ក្រុមហ៊ុន វេសឡាញ រៀបចំ ផែនការ បូកសរុបការងារ ឆមាស់ទី១ និងបន្ត ឆមាស់ទី២

ក្រុមហ៊ុន វេសឡាញ រៀបចំ ផែនការ បូកសរុបការងារ ឆមាស់ទី១ និងបន្ត ឆមាស់ទី២