ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​

Doliprane TVC

​កន្លងមក ឡោម លក្ខិណា ធ្លាប់មាន​ពត៌មាន​ជាច្រើន​ថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ ឌី​ជេ ក្តិ​ប នាពេល​កន្លងមក​នោះ ស្រាប់តែ​ឥឡូវនេះ នាង​បានបង្ហាញ​នូវ​ភាពស្និទ្ធស្នាល​គ្នា​ជាមួយ​បុរស​សង្ហារ​វ័យក្មេង និង ហៅ​គ្នា អូន​បង ៗ​យ៉ាង​ផ្អែមល្ហែម​បំផុត រហូត​ចុង​ក្រោយនេះ មាន​ពត៌មាន​ថា គូស្នេហ៍​របស់​នាង​កំពុង​រំអុក​សុំ​នាង​រៀបការ​ឆាប់ៗ ។

ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​

​តាមរយៈ​រូបភាព​ទាំងនេះ​កាន់តែ​បញ្ជាក់​ឲ្យ​ឃើញថា ឡោម លក្ខិណា និង​គូស្នេហ៍​ពិតជា​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំងណាស់ អ្នក​ទាំងពីរ​តែងតែ​បណ្តើរគ្នា​ទៅ​ចូលរួម​កម្មវិធី​ជួបជុំ​មិត្តភក្តិ​សិល្បៈ និង កម្មវិធី​នានា ជាពិសេស​អ្នក​ទាំងពីរ​តែងតែ​បណ្តើរគ្នា​ទៅ​ញ៉ាំ​អាហារ​រួមគ្នា​យ៉ាង​មាន​ក្តី​សុខ​បំផុត ។ ពេលនេះ​ចំណង ស្នេហ៍ ឡោម លក្ខិណា កាន់តែ​បើកចំហ ហើយ​នាង​កាន់តែ​សប្បាយរីករាយ នៅពេលដែល​ស្នេហា​របស់​នាង ត្រូវបាន​មនុស្ស​គ្រប់គ្នា​ដឹង​លឹ ។

ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​

​គូស្នេហ៍ ឡោម លក្ខិណា មាន​ឈ្មោះថា ពិសិដ្ឋ ជា​កូនចៅ​អ្នក​មានមុខ មាន​មាត់​និង​មានទ្រព្យ​ម្នាក់​ដែរ ហើយ​គេ​បាន​សាង​ស្នេហ៍​ជាមួយ ឡោម លក្ខិណា នាពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ។ ថ្វីត្បិតតែ ឡោម លក្ខិណា បង្ហាញ​នូវ​ភាពស្និទ្ធស្នាល ភាព​ផ្អែមល្ហែម ឲ្យ​ទស្សនិកជន​បានដឹង នៅលើ​ទំព័រ Instagram របស់ខ្លួន​ក្តី តែ​នៅពេល​ជួប​ជាមួយ​នាង​ផ្ទាល់ នាង​នៅតែ​ព្យាយាម​គេច​មុខ និង​មិន​ឆ្លើយតប​អ្វី​ទាំងអស់ សូម្បីតែ​ពេល​មិត្តភក្តិ​ស្និទ្ធស្នាល​សួរនាំ នាង​គ្រាន់តែ​និយាយថា មិនទាន់មាន​គម្រោង​រៀបការ​នៅឡើយ​ទេ ។​

ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​

​ទោះបីជា​យ៉ាងនេះ​ក្តី ថ្មីៗ​នេះ​មាន​ពត៌មាន​ថា គូស្នេហ៍​វ័យក្មេង​របស់ ឡោម លក្ខិណា កំពុង​រំអុក​ចង់​រៀបការ​ជាមួយ​នាង​យ៉ាងខ្លាំង បើ​នាង​ឆ្លើយថា​អូ​ខេ គេ​នឹង​រៀបចំ​ពិធីមង្គលការ​ទៅតាម​ប្រពៃណី​ខ្មែរ​នៅក្នុង​ឆ្នាំនេះ តែម្តង ។

ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​

​ឡោម លក្ខិណា កំពុង​លេចមុខ​នៅក្នុង​រឿង «​ម៉ែ​ដោះ​ក្រមុំ » ដែល​បានដាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន តាមរយៈ​រឿងនេះ​កាន់តែ​ធ្វើ​ឲ្យ​កេ​រ្តិ័​ឈ្មោះ ឡោម លក្ខិណា ល្បី​រន្ទឺ​ឡើងវិញ ទោះជា​នាង​មិនបាន​ស្ថិតក្នុង​តំណែង​ជា​តួឯក​ស្រី​ក្តី ៕ អា​លី​ណា​

ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​ទស្សនា រូបថត ឡោម លក្ខិណា បង្ហាញ​ភាព ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​