យូ​រ៉ា ក្រុម Girls Day ទទួលបាន​សេវា​រ៉ាប់រង​ដងខ្លួន ៤០ ម៉ឺន​ដុល្លារ

Doliprane TVC

​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​មាន​វត្តមាន​របស់​តារាចម្រៀង​កូរ៉េ​ល្បីៗ និង ស្រស់ស្អាត​ជាច្រើន​បាន​ចូលរួម​ក្នុង​កម្មវិធី​ពានរង្វាន់ «5th Gaon Chart K-pop Awards» លើក​ទី ៥ នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ។ ទោះជា​យ៉ាង​ក្នុងចំណោម​តារា​ស្រី​ប្រុស​ទាំងអស់នោះ មានតែ​តារាចម្រៀង​ក្នុង​ក្រុម Girls Day ស្រី​ស្អាត យូ​រ៉ា (Yura) ម្នាក់​ទេ​ដែល​ធ្វើ​ឲ្យ​មហាជន​នៅក្នុង​ឱកាស​នោះ​ចាប់អារម្មណ៍​ជាងគេ ។

យូ​រ៉ា ក្រុម Girls Day ទទួលបាន​សេវា​រ៉ាប់រង​ដងខ្លួន ៤០ ម៉ឺន​ដុល្លារ

តារាចម្រៀង​ស្រី​វ័យ ២៣ ឆ្នាំ នាង​យូ​រ៉ា ត្រូវបាន​អ្នកគាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​ឡើយ​ចំពោះ​រាងកាយ​ដ៏​ស្រស់ស្អាត​របស់​នាង ហើយក៏​មាន​អ្នក​និយម​លេង​កម្មវិធី​សង្គម​មួយចំនួនទៀត​បាន​និយាយថា​ស្រី​ស្អាត​សមាជិក​ក្រុម Girls Day រូបនេះ​បាន​ទិញ​សេវា​ធានារ៉ាប់រង​លើ​ដងខ្លួន​តម្លៃ ៤០ ម៉ឺន​ដុល្លារ​អាមេរិក ។

យូ​រ៉ា ក្រុម Girls Day ទទួលបាន​សេវា​រ៉ាប់រង​ដងខ្លួន ៤០ ម៉ឺន​ដុល្លារ

​នៅក្នុង​ឱកាស​ប្រគល់​ពាន​សម្រាប់​តារា​ឆ្នើម​ដ៏​ធំ​ប្រចាំឆ្នាំ​នេះដែរ យូ​រ៉ា បាន​ជ្រើស​រ៉ូ​ប​ដ៏​សិច​ស៊ី​មួយ​ធ្វើជា​ដៃគូ​ដើម្បី​បង្ហាញ​រាងកាយ​របស់​នាង ហើយ​គូប​ផ្សំ​ជាមួយ​ផ្ទៃមុខ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ទៀត​នោះ​ទើប​ធ្វើ​ឲ្យ​តារាចម្រៀង​ស្រី​វ័យក្មេង​រូបនេះ​បានក្លាយ​ទៅជា​រាជិនី​កំពូល​សម្រស់​តែ​ម្នាក់​គត់​នៅ​កម្រាលព្រំ​ក្រហម​នៃ​កម្ម​ពិធី ៕ (​ប្រភព​៖ កូរ៉េ​ប៊ូ​) កុសល​

យូ​រ៉ា ក្រុម Girls Day ទទួលបាន​សេវា​រ៉ាប់រង​ដងខ្លួន ៤០ ម៉ឺន​ដុល្លារយូ​រ៉ា ក្រុម Girls Day ទទួលបាន​សេវា​រ៉ាប់រង​ដងខ្លួន ៤០ ម៉ឺន​ដុល្លារយូ​រ៉ា ក្រុម Girls Day ទទួលបាន​សេវា​រ៉ាប់រង​ដងខ្លួន ៤០ ម៉ឺន​ដុល្លារយូ​រ៉ា ក្រុម Girls Day ទទួលបាន​សេវា​រ៉ាប់រង​ដងខ្លួន ៤០ ម៉ឺន​ដុល្លារ