ឌីជេ ហ្វា ចងកសម្លាប់ខ្លួន

Doliprane TVC

ថ្ងៃទី ១៩ ខែកុម្ភៈ នេះជារឿងរ៉ាវដែលសង្គមអនឡាញនៅថៃ កំពុងចាប់អារម្មណ៍ និង ក្តុកក្តួលចិត្ត ក្រោយពេលមានព័ត៌មានពីការស្លាប់របស់នាង «DJ ហ្វា» ដ៏មានសម្រស់សែនស្អាត ដោយសម្រេចបញ្ចប់ជីវិតអត្តឃាតចងកសម្លាប់ខ្លួន ព្រោះតែបញ្ហា​ផ្ទាល់​ខ្លួន បន្សល់ទុកនូវខ្លឹមសារក្នុងសំបុត្រមួយច្បាប់ ដែលបរិយាយ​ពីបញ្ហាកើតឡើងចំពោះ​នាងដល់ឪពុកម្តាយបានជ្រាប ។

ឌីជេ ហ្វា ចងកសម្លាប់ខ្លួន

វិលមកចាប់អារម្មណ៍ កាលពីថ្ងៃទី ១៦ ខែកុម្ភៈកន្លងទៅនេះ នៅលើ account ហ្វេសប៊ុកឈ្មោះ DjNectar Audiokey របស់នាង មាន Post រូប និង ខ្លឹមសារខ្លីៗថា «អរគុណបងៗគ្រប់រូបដែលនៅជិតខាង តែងតែប្រាប់និងបង្រៀន អរគុណលោកគ្រូ អ្នកគ្រូដែលបានបង្រៀនខ្ញុំ អរគុណពុកម៉ែដែលបានចិញ្ចឹមកូនឱ្យធំ អរគុណបញ្ហាដែលធ្វើឱ្យយើងតស៊ូអរគុណអ្នករាល់គ្នា និង រហូតទៅ» តាមវេបសាយ ខាវស៊ុត បាននិយាយថា DJ ហ្វា ឬ កុលម៉ា អាយុ ២២ ឆ្នាំ ស្នាក់នៅ​បន្ទប់ជួល នាទីក្រុងបាងកក ដែលមុនស្លាប់ គេឃើញមានសម្បកកំប៉ុង​បៀរ ២ កំប៉ុងនៅក្បែរខ្លួននាង ។ ពីលទ្ធផលស៊ើបអង្កេតបានឱ្យដឹងថា មិត្តប្រុសរបស់ DJ ហ្វា បានរៀបរាប់ប្រាប់ថា «មិត្តស្រីរបស់ខ្លួនទើបត្រឡប់ពីខេត្តឈៀងម៉ៃ នារសៀលថ្ងៃទី ១៥ កុម្ភៈ ។

ឌីជេ ហ្វា ចងកសម្លាប់ខ្លួន

ក្រោយ​ពីមកដល់បន្ទប់ មិត្តស្រីរបស់ខ្លួនបានទូរស័ព្ទឱ្យខ្លួនមកជួបនាង តែត្រូវខ្លួនមានធុរៈ ថាចាំថ្ងៃស្អែកទៅចាំជួបគ្នា ។ ព្រឹកឡើង ពេលមកដល់ ក៏ឃើញជាប់សោរខាងក្នុង គោះហៅក៏មិនឆ្លើយ កគាស់សោរចូលទៅទើបឃើញ កុលម៉ា ចងកស្លាប់ទៅហើយ ។

ក្រោយមក អាជ្ញាធរមូលដ្ឋានថៃ បានចូលទៅយកសាកសពនាង DJ ហ្វា ទៅធ្វើ​បុណ្យតាមប្រពៃណី នៅឯស្រុកកំណើតស្ថិតនៅក្នុងខេត្តបុរីរាំ ៕ សូរ្យកាន្ត (អឹមថៃ)

ឌីជេ ហ្វា ចងកសម្លាប់ខ្លួន
ឌីជេ ហ្វា ចងកសម្លាប់ខ្លួនឌីជេ ហ្វា ចងកសម្លាប់ខ្លួនឌីជេ ហ្វា ចងកសម្លាប់ខ្លួនឌីជេ ហ្វា ចងកសម្លាប់ខ្លួនឌីជេ ហ្វា ចងកសម្លាប់ខ្លួន