រូបថត​ជ័យលាភី​ពានរង្វាន់ The World Press Photo of the Year

Doliprane TVC

​រូបថត​មួយ​សន្លឹក​របស់លោក វ៉ា​រេ​ន រី​ឆាដ​សុន (Warren Richardson) ដែល​បង្ហាញឱ្យឃើញ​ពី​បុរស​ម្នាក់​ហុច​ទារក​ឆ្លងកាត់​របងលួស​នៃ​ព្រំដែន​ប្រទេស​ស៊ែ​ប៊ី​-​ហុង​ហ្គា​រី (Serbia-Hungary) ក្នុង​តំបន់ Roszke កាលពី​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៥ ។ រូបថត​នេះ​បានឈ្នះ​ពានរង្វាន់ The World Press Photo of the Year ដែលមាន​ចំណងជើង​ថា «​ក្តីសង្ឃឹម​សម្រាប់​ជីវិត​ថ្មី (Hope for a new Life)» ហើយ​ជា​ពានរង្វាន់​លើកដំបូង​ខាង «the Spot News singles category» របស់លោក រី​ឆាដ​សុន ផងដែរ។​

រូបថត​ជ័យលាភី​ពានរង្វាន់ The World Press Photo of the Year
​លោក Warren Richardson ជាជាង​ថតរូប​ឯករាជ្យ​មួយរូប ជនជាតិ​អូស្ត្រាលី បាន​ទៅដល់​ទីកន្លែង​ក្តៅគគុក នៃ​ព្រឹត្តិការណ៍​ជនភៀសខ្លួន ចំណាកស្រុក ដែល​សម្រុក​ចូលទៅ​បណ្តា​ប្រទេស​អឺរ៉ុប ៕
​សូរ្យកាន្ត (​ខាវ​ស៊ុត​) (Associated Press)