មានដឹងអត់? យើង​អាច​បញ្ជាអោយ Siri អាន​អក្សរ​អោយ​យើង​ស្តាប់​បាន

យើងដឹងស្រាប់ហើយថា មុខ​ងារ Siri ប្រើ​សម្រាប់​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ iPhone ប៉ុន្តែ​សម្រាប់​មុខងារ Siri នេះ​យើង​ក៏​អាច​បញ្ជា​អោយ​វា​អាន​អក្សរ​អោយ​យើង​ស្តាប់​ក៏​បាន​ដែរ ដូច្នេះបើយើងខ្ជិល​អាន​អត្ថបទ​ទាំង​នោះ​យើងអាចប្រើ Siri អោយអានជំនួសបាន។ ថ្ងៃនេះខេមបូរីផតនឹងបង្ហាញអ្នកទាំង​អស់គ្នា​អំពី​របៀប​​នៃ​ការបើកមុខងារមួយនេះ។

មានដឹងអត់? យើង​អាច​បញ្ជាអោយ Siri អាន​អក្សរ​អោយ​យើង​ស្តាប់​បាន

ចំពោះមុខងារនេះអាចអនុវត្តបានចាប់ពី iPhone 4S ឡើងទៅ ហើយយើងក៏មិនចាំបាច់ត្រូវការប្រើ Tweak ដើម្បីជំនួយអ្វីដែរ។ ដើម្បីបើកមុខងារអានអត្ថបទដោយ Siri នេះយើងត្រូវ៖

  • សូមចូលទៅកាន់ Setting > General > Accessibility > Speech
  • បន្ទាប់មកសូមធ្វើការបើក ឬ Enable ត្រង់ពាក្យ Speak Screeen

មានដឹងអត់? យើង​អាច​បញ្ជាអោយ Siri អាន​អក្សរ​អោយ​យើង​ស្តាប់​បាន

  • បន្ទាប់មកសូមចូលទៅកាន់កម្មវិធី Safari រួចបើកនូវគេហទំព័រដែលអ្នកចង់អោយ Siri អាន
  • រួចធ្វើការអូសពីលើចុះក្រោមដោយប្រើម្រាមដៃ 2 ត្រង់របា Notification
  • នោះ Siri នឹងចាប់ផ្តើមអានអត្ថបទក្នុងគេហទំព័រដែលអ្នកកំពុងបើក។

មានដឹងអត់? យើង​អាច​បញ្ជាអោយ Siri អាន​អក្សរ​អោយ​យើង​ស្តាប់​បាន មានដឹងអត់? យើង​អាច​បញ្ជាអោយ Siri អាន​អក្សរ​អោយ​យើង​ស្តាប់​បាន

បញ្ជាក់៖ Siri នឹងធ្វើការអានទាំងអស់ ទាំងខ្លឹមសារអត្ថបទ និង ផ្ទាំងផ្សាយពាណិជ្ជកម្ម​ដែល​នៅក្នុង​គេហ​ទំព័រ​នោះ ដូច្នេះអ្នកគួរតែស្វែងរកអត្ថបទណាដែល គ្មានផ្ទាំងផ្សាយពាណិជ្ជកម្ម ទើប Siri ងាយស្រួល​អាន។ ហើយមុខងារពិតជាងាយស្រួលព្រោះយើងមិនបាច់ចំណាយពេលអាន គ្រាន់តែចំណាយ​ពេល​ស្តាប់​ប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

មានដឹងអត់? យើង​អាច​បញ្ជាអោយ Siri អាន​អក្សរ​អោយ​យើង​ស្តាប់​បាន

  • ដោយ: Samphas
  • 12:28 PM, 20 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ