មុនបរិភោគ​ផ្លែចេកទុំ ​អ្នកគួរ​តែអាន​អត្ថបទ​មួយ​នេះសិន

ចេក ពិតជា​មាន​ឳរស​ជាតិ​ឆ្ងាញ់​ខ្លាំង​ណាស់ ​និងជា​ប្រភេទ​ផ្លែឈើ​ដែល​មនុស្ស​ជាច្រើន​ចូលចិត្ត​បរិភោគវា។​ ដូច្នេះ​ប្រសិនបើ ​អ្នកជា​មនុស្ស​ដែល​ចូលចិត្ត​ និងការ​បរិភោគ​ផ្លែចេក ​អ្នកគួរ​តែអាន​អត្ថបទ​មួយ​នេះសិន។

 

មុនបរិភោគ​ផ្លែចេកទុំ ​អ្នកគួរ​តែអាន​អត្ថបទ​មួយ​នេះសិន
ផ្លែចេកដែលទុំជោរខ្លាំង សម្បកលេចឡើងស្នាមអុជខ្មៅៗតូច ក្នុងដំណាក់កាលនេះ ​វានឹង​បង្កើត​ទៅ​សារធាតុ​ពិសេស​ម្យ៉ាង ​ហៅថា ​ថ្នាំ TNF។ ​មាន​សមត្ថ​ភាព​មិនគួរ​ជឿក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កោសិកា​មហារីក។ ​នៅពេល​ផ្លែកចេកទុំ​ជោរខ្លាំង ​ហើយ​មានលេច​ឡើង​នូវស្នាម​អុជខ្មៅតូចៗ​នៅលើ​សម្បក​របស់វា។ ​នេះជាពេល​វេលាដ៏ល្អ​ប្រសើរ​បំផុត​ក្នុងការ​បរិភោគវា ​ពីព្រោះ​ដំណាក់​កាលនេះ ​វាអាច​ការពារ​ប្រយុទ្ធ​ប្រឆាំង​ពី​ជម្ងឺ​ជាច្រើន ​និងការ​ករកើត​កោសិកា​ជម្ងឺ​មហារីក​ដំណាក់​កាល​ដំបូង។ ​បរិភោគ​ផ្លែចេក​ទុំជោរ ​ហើយ​សម្បក​របស់វា​លេច​ឡើង​ស្នាម​អុជខ្មៅៗ ​គឺជាការ​ជួយឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ភាពសុាំ ​និងមាន​គុណ​សម្បត្តិ​ទទួល​បាន​ជោគ​ជ័យ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ពីជម្ងឺ​មហារីក។ ​អត្ថ​ប្រយោជន៍​ដ៏អស្ចារ្យ​ពីផ្លែចេក​ទុំនេះ ​ត្រូវបាន​រកឃើញ​ដោយអ្នក​វិទ្យា​សាស្ត្រ​បដិវត្តន៍​របស់​ប្រទេស​ជប៉ុន។

អ្នក​ប្រហែលជាបានដឹងហើយថា នៅពេលផ្លែឈើទុំបណ្ដុំសារធាតុចិញ្ចឹមរបស់ពួកគេ​បានផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង។ ​នេះជា​ឧទាហរណ៍​ស្រាប់, ​ចេកទុំ​មាន​កម្រិត​នៃសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​ត្រូវបាន​កើន​ឡើង​យ៉ាងខ្លាំង។ ​សារធាតុ​ម្សៅនៅ​ក្នុង​ផ្លែចេក ​បាន​ក្លាយ​ទៅជា​ជាតិស្ករ​ធម្មតា​ដែលអាច​រំលាយ​បាន​យ៉ាង​ឆាប់​រហ័ស។

ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនធ្វើការអនុវត្តលើការពិសោធន៍នេះ បានបង្ហាញថា ​ផ្លែចេក​ជួយ​បង្កើន​ចំនួន​កោសិកា​ឈាមស, ​បង្កើន​ប្រព័ន្ធ​ការពារ​ឈាម​រាងកាយ ​និង​ជាពិសេស​ការបង្កើត​សារធាតុ​ប្រឆាំង​នឹង​ជម្ងឺ​មហារីក។ ​ក្នុងគោល​បំណង​ដើម្បី​បង្កើនភាព​សុាំក្នុង​ឈាម​របស់អ្នក, ​អ្នក​គួរតែ​បរិភោគ​ផ្លែចេក​ឲ្យបាន​មួយ ​ឬពីរផ្លែ​ជារៀង​រាល់ថ្ងៃ។ ​ចំពោះ​ផ្លែចេកទុំ​សម្បក​ពណ៌​លឿង​មាន​ស្នាម​អុចខ្មៅៗ​ គឺមាន​ប្រសិទ្ធ​ភាព​ច្រើន​ជាងផ្លែ​ចេកទុំ​សម្បក​ពណ៌​បៃតង។

បើយោងតាមការសិក្សា ថ្នាំ TNF គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងកោសិកាម​ហារីក​នៅក្នុង​រាងកាយ។ ​ជាការ​ពិតណាស់ ​វាត្រូវ​បានគេ​ជឿថា​មាន​ប្រសិទ្ធ​ភាពខ្ពស់ ​ហើយ​សារធាតុ​ប្រឆាំងនេះ​បានរក​ឃើញនៅ​ក្នុងផ្លែចេក ​បើប្រៀប​ធៀប​ទៅនឹងថ្នាំ​ Lentinan ​ជាភ្នាក់​ងាររំញោច​ប្រព័ន្ធ​ភាពសុាំ​ដែល​ត្រូវបាន​គ្រប់គ្រង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​មហារីក។ ​ដូច្នេះហើយ ​ផ្លែចេកទុំ​ជួយបង្កើន​ដល់ការ​ករកើត​នៃកោសិកា​ឈាមស ​និងការ​បញ្ឈប់​ដំណើរ​ការ​ករកើតថ្មី​នៃកោសិកា​មហារីក៕

ដោយ៖ Brugn
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មុនបរិភោគ​ផ្លែចេកទុំ ​អ្នកគួរ​តែអាន​អត្ថបទ​មួយ​នេះសិន