រឿងអាស្រូវ​លោក​អធិការ 2,000​ដុល្លារ ​បំបិទ​សំណុំរឿង ចាប់រំលោភ​ក្មេង​ស្រី​13​ឆ្នាំ

ខេត្តបាត់ដំបង ៖ អធិការ​ក្រុង​បាត់ដំបង​លោក​យឹ​ម វិចិត្រ ដែល​កំពុង​ល្បីល្បាញ​ក្នុង​រឿងអាស្រូវ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ត្រូវ​បាន​មន្ត្រី​តូច តាច​មួយ​ចំនួន​ទម្លាយ​ចេញ​នូវសំណុំរឿង​ពុក​រលួយ​ ជា​ថ្មី​បន្ថែម​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ក្នុង​សំណុំរឿង​រំលោភ​សេព​ស​ន្ទ​វៈ ដែល​ជន​រង​គ្រោះ ជា​ក្មេង​ស្រី អាយុ​១៣​ឆ្នាំ ដោយ​បិទ​មិន​ចាត់ការ​លើ​សំណុំ រឿង​នេះ ជា​ថ្នូរ​នឹង​ប្រាក់​សំណូក​ជាង​ ២០០០​ដុល្លា​អា​មេ​រិ​ក ពី​គ្រួសារ​ជនសង្ស័យ ។

មន្ត្រី​ម្នាក់​និយាយ​ថា សំណុំរឿង​រំលោភ​សេពសន្ថវៈ​ដែល លោក យឹ​ម វិចិត្រ អធិការ​ក្រុង​បាត់ដំបង បិទ​មិន​ចាត់ការ​នោះ គឺ​កើតឡើង​តាំងពី​អំឡុង​ខែ កញ្ញា ឆ្នាំ​២០១៥​កន្លង​ទៅ នៅ​ភូមិ​ក្ដុល សង្កាត់​ក្ដុល​ដ​ន​ទាវ ក្រុង​បាត់ដំបង ។ ក្មេង​ស្រី​រង​គ្រោះ អាយុ​១៣​ឆ្នាំ រីឯ​ជនសង្ស័យ​ត្រូវ​បាន​គេ​លាក់​ឈ្មោះ តែ​មាន​អាយុ​២១​ឆ្នាំ មាន​ឪពុក​ជា​ជាង​ធ្វើ​រោង​ម៉ាស៊ីនកិនស្រូវ រស់នៅ​ក្នុងភូមិ សង្កាត់​ជាមួយ​ ក្មេង​ស្រី​រង​គ្រោះ​ខាងលើ ។ មន្ត្រី​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​រូប​នេះ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​ឃាត់ ខ្លួន​បន្ទាប់​ពី​អាណាព្យាបាល​ ក្មេង​ស្រី​ប្ដឹង ។ តែ​ក្រោយ​ពី​បញ្ជូន​ ដល់​អធិការដ្ឋាន​ក្រុង លោក​អធិការ​ក្រុង​ បញ្ជា​ឲ្យ​កូនចៅ​ជំនិត​ៗ​សួរនាំ ហើយ​បង្ខំ​ឲ្យ​ឪពុក​ ម្ដាយ​ខាង​ជនសង្ស័យ​បង់ប្រាក់​តែ​ម្ដង ដើម្បី​បិទ​សំណុំរឿង​ត្រឹម​អធិការ​ក្រុង​ មិន​បញ្ជូន​ទៅ​តុលាការ ។

ប្រភព​បាន​បញ្ជាក់​ថា លោក យឹ​ម វិចិត្រ បាន​ដាក់​គោល​ការ​ណ៏​ឲ្យ​កូនចៅ​ជំនិត​របស់​ខ្លួន​បញ្ចុះ បញ្ចូល​អាណាព្យាបាល​ជន​ រង​គ្រោះ​ឲ្យ​ទ​ទូល​យក​ សំណង​ពី​ជនសង្ស័យ និង​បង្ខំ​ឲ្យ​ជនសង្ស័យ​ បង់ប្រាក់​រាប់​ពាន់​ដុល្លា ដើម្បី​បិទ​សំណុំរឿង ។ លុះ​ក្រោយមក​ក៏​ត្រូវ​រូ​វ​គ្នា​ ដោយ​ឪពុក​ម្ដាយ​ជនសង្ស័យ បាន​យល់ព្រម​បង់ ប្រាក់​ជាង​២០០០​ដុល្លា ទៅ​ឲ្យ​សមត្ថកិច្ច ព្រោះ​ខ្លាច​សមត្ថកិច្ច​បញ្ជូន​ សំណុំរឿង​កូន​របស់​ ខ្លួន​ទៅ​តុលាការ ។

សាក្សី​ដែល​ដឹង​រឿង​នេះ​បាន​និយាយ​ថា នៅ​ក្នុងអំឡុងពេល​កើតហេតុ​នោះ គឺ​ក្មេង​ស្រី​រង​គ្រោះ​ បាន​ស្នាក់​នៅ​ជាមួយ​ជីតា​ ឈ្មោះ​សាប់ សុទ្ធ អាយុ​ជាង​៦០​ឆ្នាំ នៅ​ភូមិ សង្កាត់​ខាងលើ ខណៈ​ម្ដាយ​ឪពុក​នាង​ធ្វើ ​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ ប្រទេស​ថៃ ។ ក្មេង​ស្រី​រង​គ្រោះ​តែង​ទៅ​រៀន​ គួ​រៀង​រាល់​ល្ងាច តែ​មួយ​រយះ​ពេល​ចុង​ ក្រោយ​ហាក់ដូច​ចម្លែក​ដោយសារ​ បាត់​នាង​យូរ ក្រោយ​ចេញពី​រៀន​គួរ​មិនឃើញ​ ទៅ​ដល់​ផ្ទះ រហូត​ជីតា​តាម​ទៅ​ សួរនាំ​ដល់​កន្លែង​រៀន​គួ​ទៀត​ផង លុះ​ក្រោយមក​ក៏​បែក ធ្លាយ​រឿងអាស្រូវ​នេះ ។

លោក​សាប់ សុទ្ធ ដែល​ជា​ជីតា​ក្មេង​ស្រី​រង​គ្រោះ​បាន​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ​ថា​«​ពិតជា​មាន រឿង​ដូច្នេះ​មែន​»​។ លោក​ថា ក្រោយ​ពី​គាត់​ តាមដាន​ដឹង​ថា ចៅស្រី​មាន​សកម្មភាព​ មិនសូវ​ល្អ គាត់​ក៏​បាន​ទូរស័ព្ទ​ ហៅ​ម្ដាយ​នាង​ពី​ប្រទេស​ថៃ ឲ្យ​មក​ជួយ​តាម ដាន​កូនស្រី ហើយ​ប៉ុន្មាន​ថ្ងៃក្រោយ​ ម្ដាយ​នាង​ក៏​មក​ស្រុក​វិញ ។ លោក​សាប់ សុទ្ធ បាន​និយាយ​ថា គាត់​មិនដឹង​ថា ចៅស្រី​ត្រូវ​ជនសង្ស័យ​នោះ​ លួងលោម​នាំ​ទៅ​ ណាខ្លះ​ទេ ។ លុះ​ម្ដាយ​នាង​ ត្រឡប់​មក​ពី​ប្រទេស​ថៃ រួច​ធ្វើការ​តាមដាន​ស្រាប់ តែ​ប្រទះ​ឃើញ​ជនសង្ស័យ​នោះ​ ឌុ​ប​កូន​ផ្ទាល់​ភ្នែក​ ក៏​មានការ​ភ្ញាក់ផ្អើល និង​រាយ​ការ​ណ៏​ប្ដឹង​ សមត្ថកិច្ច​តែ​ម្ដង​ទៅ ។

លោក​សាប់ សុទ្ធ បាន​បញ្ជាក់​បន្ថែម​ថា ជនសង្ស័យ​នោះ​តែង​ល្បូ​ង​ចៅស្រី​គាត់ ឌុ​ប​ដើរទៅ​នេះ​ ទៅ​នោះ​តែ​មិន ដឹង​ឌុ​ប​ទៅ​ណា​ទេ ។ ប៉ុន្តែ​បើ​តាម​ការ​សួរនាំ​ នាង​ធ្លាប់​ត្រូវ​ជនសង្ស័យ​នោះ​បង្ខំ​រួម ​ភេទ​ទៀត​ផង ។ គាត់​និយាយ​ថា គាត់​មិនសូវ​ដឹង​រឿងរ៉ាវ​ ពេល​បញ្ជូន​ជនសង្ស័យ​ ទៅ​កន្លែង​សមត្ថកិច្ច​ទេ ហើយ​ក៏​មិនដឹង​ថា គេ​ប្រគល់​ ប្រាក់​ឲ្យ​ខាង​ចៅស្រី​គាត់​ប៉ុន្មាន​ដែរ ទើបបាន​ជនសង្ស័យ​ នោះ​បាន​រួចខ្លួន​ ត្រឡប់​មក​ផ្ទះ​វិញ ហើយ​តាំងពី​ពេល​ នោះ​មក​ចៅស្រី​គាត់ ត្រូវ​ម្ដាយ​នាង​នាំ​ទៅ​មួយ​ នៅ​ប្រទេស​ថៃ​ រហូត​មក​។

ប្រភព​ពី​សមត្ថកិច្ច​ថា ក្រោយ​ពី​បែកធ្លាយ​រឿងអាស្រូវ​ជុំវិញ​ការ​ប្រ​ព្រិ​ត្ត​អំពើ​ពុក​រលួយ​ជា​ បន្តបន្ទាប់​របស់​លោក​អធិការ​ ក្រុង​បាត់ដំបង​ខាងលើ​នេះ លោកស្នងការ​ ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី ​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ ប្រមូល​យក​សំណុំរឿង​នានា ធ្វើ​របាយ​ការ​ណ៏​ដាក់​ ជូន​ថ្នាក់លើ​ធ្វើការ​ពិនិត្យ ដើម្បី​មាន​វិធានការ​ទៀត​ផង ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជុំវិញ​សំណុំរឿង​ដ៏​ អាស្រូវ​របស់​លោក​អធិការ​ ក្រុង​បាត់ដំបង​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​ប៉ះ ពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​ នគរបាល​ជាតិ​ទាំងមូល​នៅ​ក្នុង​ខេត្ត ដែល​មិន​ព្រម​ធ្វើ​ជា​គំរូ​ ល្អ​ក្នុង​នាមខ្លួន​ជា​ ថ្នាក់ដឹកនាំ​មួយ​រូប ដើម្បី​ឲ្យ​មន្ត្រី​ក្រោម​ ឳវ៉ា​ទ​គោរព ។

ផ្ទុយ​ទៅ​វិញ​អធិការ​រូប​នេះ​ប្រើ​តែ​អំណាច រហូត​ដល់​មន្ត្រី​មួយ​ចំនួន​ទាំង​នៅ​ក្នុង​អង្គភាព ទាំង​នៅ​ក្រៅ​ អង្គភាព​រិះគន់​ចំ​ៗ​ថា ជា​ថ្នាក់ដឹកនាំ​ ដែល​គ្មាន​សិ​ល​ធម៌ គ្មាន​ការ​អត់ធ្មត់ ចរិត​ក្អេងក្អាង ចេះ​ប្រើ​តែ​ពាក្យ អសុរស​ទៅ​លើ​កូនចៅ ។ បើ​តាម​មន្ត្រី​នានា​ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មន្ត្រី​ក្រោម​ ឳ​វ៉ា​ទ​ភាគច្រើន​មិន​ពេញ ចិត្ត​នឹង​ការ​ដឹកនាំ​របស់ លោក​អធិការ យឹ​ម វិចិត្រ នេះ​ទេ ដោយសារ​តែ​អត្ត​ចរិត​ ក្អេងក្អាង​នេះ ។

ដូច្នេះ​លោកស្នងការ​ខេត្ត គួរតែ​មាន​វិធានការ​ណ៏​ទៅ​លើ​លោក​អធិការ​ដ៏​មហិមា​រូប​នេះ​ផង កុំ​ឲ្យ​យ ក​អំណាច​ទៅ​កៀបសង្កត់​ មន្ត្រី​ក្រោម​ឳវ៉ា​ទ ឬ ពលរ​ដ្ធ​ស្លូតត្រង់​ពេក ។ មហាជន​នៅ​ក្រុង​បាត់ដំបង កំពុង​រង់ចាំ​មើល​ លោក​អធិការ តើ​គួរ​ទុក​ធ្វើ​ជា​គំរូ​ ច្រាស់ជើង​ដែរ ឬ​អត់ ៕

រឿងអាស្រូវ​លោក​អធិការ 2,000​ដុល្លារ ​បំបិទ​សំណុំរឿង ចាប់រំលោភ​ក្មេង​ស្រី​13​ឆ្នាំ

រឿងអាស្រូវ​លោក​អធិការ 2,000​ដុល្លារ ​បំបិទ​សំណុំរឿង ចាប់រំលោភ​ក្មេង​ស្រី​13​ឆ្នាំ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត