ក្រុមហ៊ុន Solidus រួមចំណែកក្នុង មូលនិធិ ទ្រទ្រង់គ្រូបង្រៀនចូល និវត្តន៍និងមានជំងឺ​​

ភ្នំពេញ៖ ក្រុមអតីតសិស្សវិទ្យាល័យ១០ មករា ១៩៧៩ កំពុងរួមគ្នាប្រមូលថវិកាដើម្បី ទ្រទ្រង់លោកគ្រូ អ្នកគ្រូដែលចូលនិវត្តន៍ និងមានជំងឺ។

លោកទន្តបណ្ឌិត ចៅ ប៊ុនហ៊ាន តំណាងក្រុមអតីតសិស្ស បានមានប្រសាសន៍ថា៖ «យើង ចង់ចូលរួមចំណែក ផ្តល់នូវជីវិតថ្មីមួយដល់ លោកគ្រូអ្នកគ្រូយើងទាំងអស់គ្នា ដែលបានចូលនិវត្តន៍ ហើយខ្លះលោកកំពុងមានជំងឺថែមទៀត។ យើងក៏ចង់ធ្វើជាគំរូ មួយដ៏ល្អដល់មនុស្សជំនាន់ក្រោយ ដោយជម្រុញឲ្យពួកគាត់ធ្វើការងារ សង្គម ឲ្យបានកាន់តែច្រើន។ ហើយសូមថ្លែងអំណរគុណដល់ ក្រុមហ៊ុន Solidus () បានទិញ អាវយឺតចំនួន៥០ និងបរិច្ចាគថវិកាបន្ថែមចំនួន 1,000$ ដល់មូលនិធិនេះ។ ប្រសិនបើសប្បុរសជន មានបំណងបរិច្ចាគ សូមចូលទៅកាន់ Facebook Fan Page:

ក្រុមហ៊ុន Solidus រួមចំណែកក្នុង មូលនិធិ ទ្រទ្រង់គ្រូបង្រៀនចូល និវត្តន៍និងមានជំងឺ​​

លោកស្រី ខេងពិទូ ពុទ្ធិតា ដែលជា នាយកក្រុមហ៊ុន Solidus បានមាន ប្រសាសន៍ថា៖​ «លោកគ្រូ អ្នកគ្រូដែលចូលនិវត្តន៍នៅ តែមានគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន​ ព្រោះថាគ្រូមួយ ថ្ងៃគឺជាគ្រូមួយជីវិត។ ពួកគាត់ បានបង្រៀន បុត្រធីតាយើង ពលរដ្ឋយើង អប់រំសង្គមយើង ដោយបានលះបង់នូវពេលវេលា ផ្តល់នូវក្តីស្រលាញ់ និងការយកចិត្តទុកដាក់ដល់សង្គមជាតិ ទាំងមូល។

នាងខ្ញុំសូមអំពាវនាវបន្ថែម ដល់ពលរដ្ឋគ្រប់រូប និងបណ្តាក្រុមហ៊ុននានា មេត្តាចូលរួមចំណែកក្នុងកិច្ចការសង្គម ឲ្យកាន់តែច្រើន ជាពិសេស ងាកក្រោយ ដើម្បីតបស្នងសងគុណ ជូនដល់លោកគ្រូអ្នកគ្រូយើង ព្រោះថាសមិទ្ធិផល របស់យើងគឺជាការបរិច្ចាគរបស់ពួកគាត់ដែលមិនអាចកាត់ថ្លៃបាន ។ «ក្នុងនាម ក្រុមហ៊ុន Solidus យើងខ្ញុំទាំងអស់គ្នា យើងបានត្រៀម ខ្លួនជាស្រេច ដើម្បីជួយជ្រោមជ្រែង នូវរាល់សកម្មភាពទាំងឡាយរបស់មូលនិធិនេះ ដើម្បីជោគជ័យ និងមាននិរន្តភាព៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ក្រុមហ៊ុន Solidus រួមចំណែកក្នុង មូលនិធិ ទ្រទ្រង់គ្រូបង្រៀនចូល និវត្តន៍និងមានជំងឺ​​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/02/20  Category:ក្នុងស្រុក