ឃុំខ្លួនក្រុមចោរប្លន់ ៨នាក់ដែលសកម្ម ប្លន់នារីៗពេលយប់

ភ្នំពេញ: ក្រុមចោរប្លន់ ប្រដាប់អាវុធ៨នាក់ ដែលសកម្មក្នុង ការធ្វើសកម្មភាព ប្លន់នារីៗពេលយប់ត្រូវបានចៅក្រម ស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញសម្រេច កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ឃុំខ្លួនដាក់ ពន្ធនាគារដើម្បី រង់ចាំការស៊ើបអង្កេត រកបក្ខពួកកំពុងរត់គេចខ្លួន បន្ថែមទៀត។

សមត្ថកិច្ចកងរាជ អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយមានអំពើ ប្លន់កើតឡើងរួចមក កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញបាន ស្រាវជ្រាវចាប់ខ្លួនមុខសញ្ញា ប្លន់ជា បន្តបន្ទាប់កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ។

ក្នុងនោះកម្លាំងកងរាជអាវុធហត្ថ ខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុច មុខផ្ទះលេខ១៩BE0 ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកង ក្រោយពីក្រុមនេះ បានភ្ជង់គំរាមប្លន់យកម៉ូតូ ស្កុបពី ពណ៌ស ស្លាកលេខ កណ្ដាល1R-0950 របស់ជនរងគ្រោះ ឈ្មោះ អ៊ិន គឹមស្រ៊ាន។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យ សារភាពថា ក្រុមពួកគេមានគ្នា៤នាក់ បានគេចខ្លួនអស់ហើយ  រីឯម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់ដើមវិញ។

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបាន ៧នាក់ ផ្សេងទៀតជាបន្តបន្ទាប់ ក្នុងនោះ៣នាក់ ឃាត់ខ្លួនបាននៅ ខណ្ឌពោធិ៍សែនជ័យ ២នាក់ឃាត់ខ្លួនបាន នៅខណ្ឌចំការមន និង២នាក់ទៀតឃាត់ខ្លួនបាន នៅខណ្ឌឫស្សីកែវ។

តាមចម្លើយសារភាព របស់ក្រុមនេះ ពួកវាតែងតែធ្វើសកម្មភាព ចេញប្លន់ក្នុង រាជធានីភ្នំពេញសរុបមិនតិចជាង ២០ដងរួចមកហើយភាគច្រើនគឺ ពួកវាតែងធ្វើ សកម្មភាពភ្ជង់ប្លន់ យកកាបូបលុយទូរស័ព្ទពីស្ត្រី ដែលដើរម្នាក់ឯង ឬចុះពីរថយន្តបើកទ្វារចូលផ្ទះ ៕

ឃុំខ្លួនក្រុមចោរប្លន់ ៨នាក់ដែលសកម្ម ប្លន់នារីៗពេលយប់
ឃុំខ្លួនក្រុមចោរប្លន់ ៨នាក់ដែលសកម្ម ប្លន់នារីៗពេលយប់
ឃុំខ្លួនក្រុមចោរប្លន់ ៨នាក់ដែលសកម្ម ប្លន់នារីៗពេលយប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត