ក្រសួងធម្មការ និងសាសនា នឹងដាក់បង្ហាញ សៀវភៅមួយ មានចំណងជើង ដើម្បីស្គាល់អង្គរ

ភ្នំពេញ៖ ក្រសួងធម្មការនិងសាសនា នឹងធ្វើបទបង្ហាញនូវសៀវភៅមួយ ដែលមានចំណងជើងថា ដើម្បីស្គាលអង្គរ នៅថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៦ នាប្រជុំពុទ្ធសាសនបណ្ឌិត្យ ដែលបទបង្ហាញនេះ ត្រូវបានធ្វើឡើងដោយលោកសាស្ត្រាចាត្យ ថាច់ ត្វាន់។

យោងតាមសេចក្ដីជូនដំណឹង ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី២០ ខែកុម្ភៈនេះ បានឲ្យដឹងថា«សៀវភៅដើម្បីស្គាល់អង្គរនេះ គឹជាសៀវភៅមួយ ដែលធ្វើឲ្យយើងទាំងអស់គ្នាបានស្គាល់ បានយល់យ៉ាងច្បាស់ត្រឹមត្រូវ អំពីប្រាសាទទាំងឡាយនៅអង្គរ និងក្រៅអង្គរ ទោះបីជាអ្នកទេសចរ ឬមិនមែនជាអ្នកទេសចរក៏ដោយ  វាបានបង្ហាញនូវមូលហេតុនៃការកសាងប្រាសាទ និងរចនាបថនានានៅក្នុងប្រាសាទ»។

សូមបញ្ជាក់ថា កម្មវិធីនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៩និង០០នាទីព្រឹក នាសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ អគារថ្មីជាប់សួនច្បារសម្តេចតេជោ ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ៕

ក្រសួងធម្មការ និងសាសនា នឹងដាក់បង្ហាញ សៀវភៅមួយ មានចំណងជើង ដើម្បីស្គាល់អង្គរ