ផ្ទុះ​ដំណឹង​ថា ស្ថានភាព​ជំងឺ ខេមរៈ ស្រី​ពៅ ឈានដល់​ដំណាក់​ការ​ចុងក្រោយ​?

Doliprane TVC

 

ក្រោយពី​មាន​ព័ត៌មាន​ល្បី​សុសសាយ​ជា​បន្តបន្ទាប់​ថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ ខេមរៈ ស្រី​ពៅ មាន​បញ្ហា​សុខភាព ពោលគឺ​មាន​ជំងឺ​ធ្ងន់​កំពុង​ដេក​ដួល​សំងំ​លាក់ខ្លួន​ពួន​អាត្មា​ព្យាបាល​នៅផ្ទះ​មិនទាន់​រសាត់​ឆ្ងាយ​ពី​អារម្មណ៍​ប្រិយមិត្ត​ផង ឥលូវ​នេះ​មាន​ដំណឹង​លេចឮ​ល្បី​មកទៀត​ហើយ​ថា ជំងឺ​របស់​នាង​កំពុង​ឈានដល់​ដំណាក់​ការ​ចុងក្រោយ​ហើយ ដោយសារតែ​រោគ​ប្រតិកម្ម​ស្បែក​ពី​ការប្រើប្រាស់​ឡេ​ថែ​ស្បែក​ធ្វើទុក្ខ​ខ្លាំង ។​

ផ្ទុះ​ដំណឹង​ថា ស្ថានភាព​ជំងឺ ខេមរៈ ស្រី​ពៅ ឈានដល់​ដំណាក់​ការ​ចុងក្រោយ​?

​កន្លងមក ដោយសារតែ​ស្ងាត់បាត់​ឈឹង​នូវ​វត្តមាន ខេមរៈ ស្រី​ពៅ ពី​ការងារ​សិល្បៈ និង មិនឃើញ​នាង​ចូលរួម​កម្មវិធី​អ្នកសិល្បៈ​នានា​នោះ បានធ្វើឱ្យ​កើតមាន​ព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត​ពី​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ម្នាក់នេះ​ថា​កំពុងមាន​ជំងឺ​ធ្ងន់ ហើយ​ងើប​មិន​រួច​ដេក​នឹង​កន្ទេល ដោយសារ​ប្រតិកម្ម​ស្បែក​ពី​ផលិតផល​ថែរក្សា​ស្បែក ទើប​បណ្តាលឱ្យ​នាង​ត្រូវ​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​មួយរយៈ​ធំ រត់គេចខ្លួន​ទៅសំងំ​ព្យាបាល​ជំងឺ​នៅផ្ទះ ។ ដែល ព័ត៌មាន​នេះ​មិនទាន់​រសាត់​ទៅ​ឆ្ងាយ​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ឥលូវ​នេះ​មាន​ព័ត៌មាន​ល្បី​មកទៀត​ហើយ​ថា ពេលនេះ​សា្ថ​ន​ភាព​ជំងឺ​ប្រតិកម្ម​ស្បែក​របស់​នាង​បាន​ឈានដល់​ដំណាក់​ការ​ចុងក្រោយ និង កាន់តែ​ដុនដាប​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង​ហើយ ពោលគឺ​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត​ទៀតផង ។​

ផ្ទុះ​ដំណឹង​ថា ស្ថានភាព​ជំងឺ ខេមរៈ ស្រី​ពៅ ឈានដល់​ដំណាក់​ការ​ចុងក្រោយ​?

​យ៉ាងណា​ព័ត៌មាន​នេះ​ត្រូវបាន​លោក ខេមរៈ ភិ​រុណ បងប្រុស​បង្កើត​របស់​នាង​អះអាង​ប្រាប់​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ថា ខេមរៈ ស្រី​ពៅ មិនមាន​បញ្ហា​អ្វី​ទាក់ទង​ជំងឺ​តម្កាត់​ឡើយ ហើយ​នៅពេលនេះ​នាង​គឺមាន​សុភាព​ល្អ​ណាស់ និង មិនមាន​កើតមាន​បញ្ហា​អ្វី​ដូច​គេ​និយាយ​នោះដែរ ។ លោក​បាន​បន្ថែម​យ៉ាងខ្លី​ក្នុងន័យ​មិន​ចង់​បកស្រាយ​វែងឆ្ងាយ​ទៀតថា «​ប្អូន​ខ្ញុំ​អត់​មានអី​ណា គេ​ចេះតែ​ថា​ទេ គាត់​នៅតែ​គាត់​តើ ដូចជា​អត់​មានអី​ផង​!» ។​

​ទោះជា​មានការ​អះអាង​ចេញមុខ​ជួស​ប្អូនស្រី​យ៉ាងណា ក៏​ដំណឹង​លេច​ធ្លាយ​នេះ​នៅតែ​ជា​ប្រធានបទ​ក្តៅគគុក​ក្នុង​អារម្មណ៍​មហាជន​ដដែល ដរាបណា ខេមរៈ ស្រី​ពៅ មិនទាន់មាន​វត្តមាន ក៏ដូចជា​ចេញមុខ​មក​បកស្រាយ​ក្នុង​រឿងនេះ ។

ផ្ទុះ​ដំណឹង​ថា ស្ថានភាព​ជំងឺ ខេមរៈ ស្រី​ពៅ ឈានដល់​ដំណាក់​ការ​ចុងក្រោយ​?

​ជា​ចុងក្រោយ​«​ប្រជាប្រិយ​»​សង្ឃឹមថា ខេមរៈ ស្រី​ពៅ នឹង​ចេញ​មុខមក​ស្រាយ​បំភ្លឺ​រាល់​ចម្ងល់ ក៏ដូចជា​ព័ត៌មាន​ចចាមអារ៉ាម​នេះ ដើម្បី​លាងជម្រះ​មន្ទិល និង ឱ្យ​មហាជន​ឈប់​មានការ​សង្ស័យ​លើ​នាង​ទៀត ៕ សាកល​