សិស្សវិទ្យាល័យនៅថៃប្រកួតការ សម្តែងមួយយក​ គោលគំនិតពី ប្រាសាទអង្គរវត្ត ល្បីពេញអ៊ីនធើណេត (មានវីដេអូ)

ថៃ៖ ការសម្តែងរបស់ សិស្សវិទ្យាល័យមួយក្រុមនៅប្រទេសថៃ ដោយបាន លើកយកគោលគំនិតពីប្រាសាទ អង្គរវត្ត បានឈ្នះការប្រកួត និងល្បីពេញបណ្តាញសង្គមពេលថ្មីៗនេះ ។

នេះបើតាមការលើកឡើងរបស់វេបសាយព័ត៌មានថៃ Bangkokcoconuts បានឲ្យដឹងថាក្រុមសម្តែង ស្រែកអបអរ លើកទឹកចិត្តមួយក្រុម នៃ វិទ្យាល័យ Kanlayanawat ក្នុងខេត្ត Khon Kaen​ បានបង្ហាញការសម្តែងដ៏ អស្ចារ្យ និង មានគំនិត ច្នៃប្រឌិតខ្ពស់មួយ ដែលត្រូវបានយកគោលគំនិតពី ប្រវត្តិសាស្ត្រនិងរូបរាង នៃសា្ថបត្យកម្មដ៏អស្ចារ្យនៃ ប្រាសាទអង្គរវត្ត ។​

សិស្សវិទ្យាល័យនៅថៃប្រកួតការ សម្តែងមួយយក​ គោលគំនិតពី ប្រាសាទអង្គរវត្ត ល្បីពេញអ៊ីនធើណេត (មានវីដេអូ)

ប្រភពដដែលនេះ លើកឡើងបន្ថែមថា ការសម្តែងនេះត្រូវបានដឹងថាជា ការសម្តែងបែប «ឈរស្រែកលើកទឹកចិត្ត» (Stand Cheer) ដែលក្រុមសម្តែងត្រូវអង្គុយឬឈរលើកន្លែងទស្សនា នៃការប្រកួតកីឡា ហើយប្រើកាយវិការ និងដងខ្លួន ដើម្បីបង្កើតជាទម្រង់ឬរូបរាងប្លែកៗជាការទាក់ទាញ ។ ការសម្តែងនេះជាផ្នែកមួយដ៏សំខាន់ ក្នុង ព្រឹត្តិការណ៍ ប្រកួតកីឡាថៃ ដែលជា រឿយៗធ្វើឡើង ក្នុងថ្នាក់វិទ្យាល័យនៅប្រទេសថៃ ។

យ៉ាងណាមិញ ការសម្តែងរបស់ សិស្សវិទ្យាល័យមួយក្រុមនេះបានទទួលការ បានឈ្នះការប្រកួតនេះ ហើយ ទទួល ការចាប់អារម្មណ៍លើ បណ្តាញអ៊ីនធើណេតដែល មានអ្នកទស្សនាជិត ២លានដង លើបណ្តាញសង្គមហ្វេសប៊ុក ផងដែរ ៕

ទស្សនាវីដេអូខាងក្រោមនេះ ៖

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត