ផ្អើលពេញផ្សារទំនើរអ៊ីអន ល្ងាចមិញ! ក្រុមរបាំជប៉ុន រាំផ្អើលគេផ្អើលឯង អស់មួយផ្សារ (មានវីដេអូ)

ភ្នំពេញ៖ កាលពីល្ងាច ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ម្សិលមិញនេះ ក្រុមរាំជនជាតិជប៉ុនមួយក្រុម បានមករាំ របាំជប៉ុន នៅក្នុងផ្សារទំនើបអ៊ីអនម៉ល ជាន់ផ្ទាល់ដី បង្កឲ្យមនុស្សម្នាជាច្រើន ទាំងក្មេងចាស់ប្រុសស្រី ដែលកំពុងតែ ដើរកំសាន្ត នៅក្នុងផ្សារទំនើបនោះ មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ហើយបានរត់តាមមើល ប្រសាចពេញផ្សារតែម្តង។

ក្រុមរាំជប៉ុនទាំងនោះ បានស្លៀកពាក់ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណី របស់ពួកគេ យ៉ាងស្រស់ស្អាត ដោយមានទាំងអ្នករាំ និងអ្នកប្រគុំភ្លេង មើលទៅពិតជាគួរចាប់អារម្មណ៍។

ផ្អើលពេញផ្សារទំនើរអ៊ីអន ល្ងាចមិញ! ក្រុមរបាំជប៉ុន រាំផ្អើលគេផ្អើលឯង អស់មួយផ្សារ (មានវីដេអូ)
ផ្អើលពេញផ្សារទំនើរអ៊ីអន ល្ងាចមិញ! ក្រុមរបាំជប៉ុន រាំផ្អើលគេផ្អើលឯង អស់មួយផ្សារ (មានវីដេអូ)

បើតាមការសាកសួរ ដោយផ្ទាល់របស់ក្រុមការងារ ខ្មែរឡូត ជាមួយនឹង កញ្ញា ថា ស្រីនុត អ្នកបកប្រែ និងសម្របសម្រួល ក្នុងការប្រគុំភ្លេង និងរាំ ដ៏ចម្លែកមិនធ្លាប់មាន ពីមុនមកនោះ បានឲ្យដឹងថា ពួកគេ (ជនជាតិជប៉ុន) គឺជាក្រុមរាំ មកពីខេត្ត តូគូស៊ីម៉ា (Tokushima) ប្រទេសជប៉ុន។ កញ្ញាបានឲ្យដឹងទៀតថា ភ្លេង និងក្បាច់រាំ ដែលពួកគេសម្តែង គឺជារបាំមួយ របស់ប្រទេសជប៉ុន មានឈ្មោះថា អាវ៉ាអូដូរី (Awa Odori) ក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសពិធីបុណ្យ «Japan-Cambodia Kizuna Festival 2016»។

ផ្អើលពេញផ្សារទំនើរអ៊ីអន ល្ងាចមិញ! ក្រុមរបាំជប៉ុន រាំផ្អើលគេផ្អើលឯង អស់មួយផ្សារ (មានវីដេអូ)
ផ្អើលពេញផ្សារទំនើរអ៊ីអន ល្ងាចមិញ! ក្រុមរបាំជប៉ុន រាំផ្អើលគេផ្អើលឯង អស់មួយផ្សារ (មានវីដេអូ)
ផ្អើលពេញផ្សារទំនើរអ៊ីអន ល្ងាចមិញ! ក្រុមរបាំជប៉ុន រាំផ្អើលគេផ្អើលឯង អស់មួយផ្សារ (មានវីដេអូ)

កញ្ញា ស្រីនុត ដដែល បានបន្តទៀតថា ពិធីបុណ្យ «Japan-Cambodia Kizuna Festival 2016» នេះ គឺបាននឹងកំពុងតែធ្វើឡើង នៅក្នុងប្រទេសកម្ពុជាផងដែរ ពោលគឺចាប់ពី ថ្ងៃទី១៨ ដល់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅឯមជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)។

កញ្ញាបានបញ្ជាក់ទៀតថា ចំពោះពិធីបុណ្យ «Japan-Cambodia Kizuna Festival 2016» នេះ គឺមានការចូលរួម បង្កើតឡើង ដោយស្ថានទូតជប៉ុន នៅប្រទេសកម្ពុជា , មជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជាជប៉ុន (CJCC) និង ការិយាល័យទំនាក់ទំនង មជ្ឈមណ្ឌលជប៉ុន មូលនិធិអាស៊ី នៅរាជធានីភ្នំពេញផងដែរ ដោយបងប្អូន អាចចូលរួម ដោយសេរីតែម្តង។ 

យ៉ាងណាមិញ ទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើល និងកម្រកើតមាននោះ បានញ៉ាំងបរិយាកាស ឲ្យមានសភាពអ៊ូអរ ក្រៃលែង នៅក្នុងផ្សារទំនើប អ៊ីអនម៉ល ខណៈអ្នកទៅដើរកំសាន្ត នៅក្នុងផ្សារទំនើរនោះ ជាច្រើននាក់ ក៏បានចូលរួម រាំលេង យ៉ាងសប្បាយ ជាមួយនឹង ក្រុមរបាំជប៉ុន នោះផងដែរ៕

ផ្អើលពេញផ្សារទំនើរអ៊ីអន ល្ងាចមិញ! ក្រុមរបាំជប៉ុន រាំផ្អើលគេផ្អើលឯង អស់មួយផ្សារ (មានវីដេអូ)

ផ្អើលពេញផ្សារទំនើរអ៊ីអន ល្ងាចមិញ! ក្រុមរបាំជប៉ុន រាំផ្អើលគេផ្អើលឯង អស់មួយផ្សារ (មានវីដេអូ)
ផ្អើលពេញផ្សារទំនើរអ៊ីអន ល្ងាចមិញ! ក្រុមរបាំជប៉ុន រាំផ្អើលគេផ្អើលឯង អស់មួយផ្សារ (មានវីដេអូ)
ផ្អើលពេញផ្សារទំនើរអ៊ីអន ល្ងាចមិញ! ក្រុមរបាំជប៉ុន រាំផ្អើលគេផ្អើលឯង អស់មួយផ្សារ (មានវីដេអូ)
ផ្អើលពេញផ្សារទំនើរអ៊ីអន ល្ងាចមិញ! ក្រុមរបាំជប៉ុន រាំផ្អើលគេផ្អើលឯង អស់មួយផ្សារ (មានវីដេអូ)
ផ្អើលពេញផ្សារទំនើរអ៊ីអន ល្ងាចមិញ! ក្រុមរបាំជប៉ុន រាំផ្អើលគេផ្អើលឯង អស់មួយផ្សារ (មានវីដេអូ)
ផ្អើលពេញផ្សារទំនើរអ៊ីអន ល្ងាចមិញ! ក្រុមរបាំជប៉ុន រាំផ្អើលគេផ្អើលឯង អស់មួយផ្សារ (មានវីដេអូ)
ផ្អើលពេញផ្សារទំនើរអ៊ីអន ល្ងាចមិញ! ក្រុមរបាំជប៉ុន រាំផ្អើលគេផ្អើលឯង អស់មួយផ្សារ (មានវីដេអូ)
ផ្អើលពេញផ្សារទំនើរអ៊ីអន ល្ងាចមិញ! ក្រុមរបាំជប៉ុន រាំផ្អើលគេផ្អើលឯង អស់មួយផ្សារ (មានវីដេអូ)

តោះ! ចង់ដឹងយ៉ាងណា ទៅទស្សនាទិដ្ឋភាពនោះ ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត