នគរបាល​ក្រុង​ស្ទឹងត្រែង ឃាត់ខ្លួន​ចោរលួច​ក្របី​អ្នកស្រុក បាន​៤​នាក់​

ស្ទឹងត្រែង: កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ស្ទឹងត្រែង បាន​ស្រាវជ្រាវ និង​ឈានទៅដល់​ចាប់ខ្លួនជនសង្ស័យ​លួច​សត្វ​ក្របី​អ្នកស្រុក​យកទៅ​ភ្លេះ​សាច់​បាន​៤​នាក់​។​

​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦​វេលា​ម៉ោង​៩​ព្រឹកស្ថិត នៅ​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ខេត្ត ស្ទឹងត្រែង  ។​

​សមត្ថកិច្ច​បានអោយដឹង​ថាៈ ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ឃាត់ខ្លួន​១.​ដោ​. វិចិត្រ ( តឿ​)ភេទ​ប្រុស​អាយុ​២៨ ឆ្នាំ ។ ២.​ដោ​. វិជ្ជា ភេទ​ប្រុស អាយុ ២៣ ឆ្នាំ​។ ៣.​យ៉ា​ច​.​ស៊ីម ភេទប្រុស​អាយុ​១៨ ឆ្នាំ​ទាំង​៣​នាក់ មាន​ទីលំនៅ ភូមិ​រាជា​នុ​កូ​ល សង្កាត់​ក្រុង​ស្ទឹងត្រែង​(អ្នក​ទាំង​៣​ខាងលើ​មានប្រើ​ប្រាស់​គ្រឿងញៀន​) ។​៤. ស៊ីវ ចិន ភេទ ប្រុស អាយុ ៣៥​ឆ្នាំកសិករ​មាន​លំ នៅ​ភូមិ​អូរ​រុណ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​។

​ដោយឡែក ជនរងគ្រោះ​មានឈ្មោះ​ចាន់ .​វ៉ុ​ន ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ មុខរបរ​កសិកររស់នៅ​ភូមិ​វើ​ន​សៀន​ឃុំ​អូរ​ស្វាយ​ស្រុក​ថា​ឡា ខេត្តស្ទឹងត្រែង .​។​បច្ចុប្បន្នជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង តាម​និតិ​វិធី​បញ្ជូន ទៅ​សាលា​ដំបូង ខេត្តស្ទឹងត្រែង​៕​

នគរបាល​ក្រុង​ស្ទឹងត្រែង ឃាត់ខ្លួន​ចោរលួច​ក្របី​អ្នកស្រុក បាន​៤​នាក់​