ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ​៖ ​ភ្នាក់ងារ​រៀបចំ​ការ​ប្រ​ណាំ​យាន​យាន្ត​កម្ពុជា​ហៅ​កាត់​ថា​KARA បាន​សហ​ការ​ជាមួយ​សហព័ន្ធ​កីឡា​យាន​យាន្ត​កម្ពុជា ​នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ ដែល​មិន​ធ្លាប់​មា​នៃ​ប្រ​ណាំ​ម៉ូតូ​«KARA CUP RAC E 2016» រយៈពេល​២​ថ្ងៃ​ ។

លោក សរ សុ​ជាតិ អគ្គលេខាធិការ​សហព័ន្ធកីឡា​យានយន្ដ​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានស្ដី​ពី​ការ​ត្រៀម​រៀបចំ​ព្រឹត្តិ​ការណ៍ KARA Cup Race-2016 កាលពី​ថ្ងៃ​ទី​១៩​ កុម្ភៈ ថា នេះ​ជា​លើក​ដំបូង​ហើយ ដែល​សហព័ន្ធ និង​ភ្នាក់ងារ​រៀបចំប្រណាំង​យានយន្ដ​កម្ពុជា ឬ​ហៅ​កាត់​ថា KARA បាន​សហការ​គ្នា​បង្កើតព្រឹត្តិការណ៍​លក្ខណៈអន្ដរជាតិ​នេះ​ឡើង ដើម្បី​បង្កើន​ភាព​ទាក់ទាញ និង​ផ្សព្វផ្សាយ​ពី​សក្ដានុពលនៃ​កីឡា​យានយន្ដ​កម្ពុជា ។

អគ្គលេខាធិការសហព័ន្ធ​រូប​នេះ បាន​បញ្ជាក់​ថា KARA Cup Race គឺជា​ព្រឹត្តិការណ៍​ប្រណាំង ម៉ូតូ​លើ​វាលរាប ដែល​បណ្ដា​ប្រទេស រីក​ចម្រើន​លើ​ពិភពលោក​បាន រៀបចំ​ជា​យូរ​មក​ហើយ ។ អាស្រ័យ​ហេតុនេះ ទើប​សហព័ន្ធ​សម្រេចចិត្ត រៀបចំ​ឲ្យ​មាន​ក្នុង ប្រទេស​កម្ពុជា ដើម្បី​បង្កើត​ឲ្យ​មានការ ប្រណាំង​យានយន្ដ​កាន់ តែ​សំបូរ​បែប និង​យល់​ដឹង​ពី បច្ចេកទេស​បើកបរ ក៏​ដូច​ជា​បច្ចេកទេស ប្រើ​ប្រាស់​យានយន្ដ ព្រមទាំង​ជា​ការ បង្រួបបង្រួម​អ្នក​ស្នេហា វិស័យ​កីឡា​ប្រណាំង​យានយន្ដ ទូ​ទាំង​ប្រទេស​ផង​ដែរ ។

ចំណែក​លោក ហូ សិ​ទ្ធី​គុណ តំណាង​ភ្នាក់ងារ​រៀបចំ ប្រណាំង​យានយន្ដ​កម្ពុជា បាន​លើក​ឡើង​ថា ថ្វី​ត្បិត​នេះ​ជា​លើក​ដំបូង នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍ KARA Cup Race ប៉ុន្ដែ​លោក​មាន​ជំនឿ​ចិត្ត​ថា នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​លោក​សំអាង​លើ ទីតាំង​នៃ​ការ​ប្រកួត ស្រប​ជាមួយ​ភាព រីក​ចម្រើន​នៃ​វិស័យ កីឡា​យានយន្ដ​កម្ពុជា ។

ការ​ប្រណាំង​ម៉ូតូ​មាន​រយៈ​២​ថ្ងៃ គឺថ្ងៃ​ទី២៦​-២៧​​ កុម្ភៈ​ នៅ​ទីលាន​មុខ​សា​លម​ហោ​ស្រប​កោះ​ពេជ្រ និងមាន​ម៉ូតូ​ច្រើនប្រ​ភេទ​ចូល
រួម​ដូច​ជា ម៉ូតូ​កែ​ច្នៃ ដែល​មានកម្លាំង​ក្រោម១៣៥CC, ម៉ូតូ​ប្រភេទ​ប្រើ​អំ​ប្រី​យ៉ា មានកម្លាំង១២៥CC ១៣៥CC ប្រភេទ​ម៉ូតូ​ប្រើ​ច​ង្គឹះ​លេខ​មានកម្លាំង​១១០CC-១២៥CC ប្រភេទ​ម៉ូតូ​ប្រើ​លេខ​អូ​តូ មានកម្លាំង​១២៥CC និង​ប្រភេទ​ម៉ូតូ​លេខ​អូ​តូ​មានកម្លាំង១១០CC- ១១៥CC​ ។