កំពូលល្បិច! ស្ដ្រីជួញដូរគ្រឿងញៀន អាចរកវិធី គេចពីការប្រហារជីវិត ដោយស្របច្បាប់

វៀតណាម៖ ស្ដ្រីជនជាតិវៀតណាមម្នាក់ បែរជាមានគំនិតដ៏មិននឹកស្មានដល់មួយ ដើម្បីជៀស ពីទោសប្រហារជីវិត ក្នុងអំពើឧក្រិដ្ឋកម្មរបស់នាង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ដ្រីជាប់ទោសឈ្មោះ Nguyen Thi Hue អាយុ ៤២ឆ្នាំ ត្រូវបានទទួល ទោសស្លាប់ បន្ទាប់ពី ជាប់ចោទក្នុងការជួញដូរគ្រឿងញៀន ក្រោយពីនាងបរាជ័យក្នុង ការប្ដឹងឧទ្ធរណ៍។ ឃើញសភាពបែបនេះ នាងបែរជាមានគម្រោងការ ដ៏មិននឹកស្មានមួយ នោះនាងសម្រេចចិត្ដមានផ្ទៃពោះ ដោយបានទិញទឹកកាមពី អ្នកទោសប្រុសម្នាក់ ក្នុងតម្លៃ ២,២០០ ដុល្លារអាមេរិក។ តាមសម្ដីប៉ូលីសបានឲ្យដឹងថា អ្នកទោសប្រុសឈ្មោះ Nguyen Tuan Hung អាយុ ២៧ឆ្នាំ បានទុកទឹកកាមនៅក្នុង ថង់ប្លាស្ទិកជាមួយនឹង សឺរាុំង នៅកន្លែងដែលពួកគេដោះដូរគ្នា ក្នុងឱកាស២ដង ក្នុងគុកមួយនៃ ខេត្ដ Quang Ninh កាលពីខែសីហា ឆ្នាំ ២០១៥។

បន្ទាប់មក នាងបានចាក់បញ្ចូលដោយខ្លួនឯង រួចមានមានផ្ទៃពោះតែម្ដង ដែលគេនឹងរំពឹងថា នាងនឹងសម្រាលកូននៅ២ខែ ខាងមុខទៀត។ ក្រោមច្បាប់បច្ចុប្បន្ន ស្ដ្រីជាប់ទោស ប្រហារជីវិតរូបនេះ នឹងប្ដូរមកត្រឹមជាប់គុកមួយជីវិតវិញ ដោយសារតែមានផ្ទៃពោះ។ ទោះជាយ៉ាងណា អ្នកយាមគុក ៤នាក់ ត្រូវបានផ្អាកពីការងារ ដោយសារតែការធ្វេសប្រហែស ក្នុងការឲ្យស្ដ្រីខាងលើអាចមានផ្ទៃពោះ ខណៈដែលពួកគេកំពុងតែបំពេញភារកិច្ច៕

កំពូលល្បិច! ស្ដ្រីជួញដូរគ្រឿងញៀន អាចរកវិធី គេចពីការប្រហារជីវិត ដោយស្របច្បាប់

រូបភាព ស្ដ្រីជាប់ទោស ប្រហារជីវិត បែរជាមកជាប់គុកមួយជីវិត ក្រោយពីមានផ្ទៃពោះ

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត