តណ្ហាដល់ក! បុរសម្នាក់សម្រុកចូល មន្ទីរពេទ្យ ចាប់រំលោភនារី ដែលទើបសម្រាលកូនរួច បានជាង១ម៉ោង (មានវីដេអូ)

ឥណ្ឌា៖ នាពេលនេះ ប៉ូលីសកំពុងតែស្វែងរក បុរសម្នាក់ដែលចូលទៅក្នុងមន្ទីរពេទ្យទាំងពាក់ កណ្ដាលយប់ ដើម្បី រំលោភស្ដ្រីម្នាក់ ដែលកំពុងតែស្ថិតនៅក្នុង បន្ទប់ថែទាំអ្នកជំងឺ។

តាមរយៈវីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព នៅក្នុងមន្ទីរពេទ្យ Brahm Shakti Sanjivan បានបង្ហាញពី បុរសម្នាក់ បានចតរថយន្ដនៅខាងក្រៅអគារ មុននឹងចូលមកក្នុងមន្ទីរពេទ្យ នាម៉ោង ៣ទាបភ្លឺ។ នៅក្នុងនោះ បានឲ្យដឹងទៀតថា បុរសរូបនេះបាន ដើរចូលទៅក្នុងបន្ទប់ថែទាំអ្នកជំងឺ ដែលជាកន្លែងនារីរងគ្រោះអាយុ ២៣ឆ្នាំ គេងសម្រាកក្រោយពី សម្រាលកូនរួចប្រហែលជា ១ម៉ោងមុន និងធ្វើសកម្មភាពរំលោភ ហើយក្រោយមកក៏ចាកចេញទៅបាត់។

យ៉ាងណាមិញ ប៉ូលីស បាននិយាយថា នៅក្នុងបន្ទប់នោះ ក៏មានអ្នកជំងឺផ្សេងទៀតដែរ នៅជាមួយនឹង នារីរងគ្រោះ ប៉ុន្ដែគ្មាននរណាម្នាក់ បានលឺសម្លេងអ្វីនោះទេ។ មួយវិញទៀត នារីជាជនរងគ្រោះ មិនបានធ្វើការរាយការណ៍ភ្លាមៗនោះទេ រហូតដល់នាង ចេញពីមន្ទីរពេទ្យទៅផ្ទះវិញ។ ទោះជាយ៉ាងណា ជនសង្ស័យកំពុងតែ ត្រូវបានប៉ូលីសធ្វើការ ស្វែងរកយ៉ាងក្ដៅគគុកផងដែរ៕

ទស្សនាវីដេអូ ដែលផ្ដិតចេញពីកាមេរ៉ាសុវត្ថិភាព៖

តណ្ហាដល់ក! បុរសម្នាក់សម្រុកចូល មន្ទីរពេទ្យ ចាប់រំលោភនារី ដែលទើបសម្រាលកូនរួច បានជាង១ម៉ោង (មានវីដេអូ)

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត