សកម្មភាព​ប្លន់-លួច ៤ ករណី​នៅ​សង្កាត់​កន្ទោក និង ចោមចៅ​ ក្នុងរយៈពេល​ជាង​តែកន្លះ​ម៉ោង​ប៉ុណ្ណោះ

Doliprane TVC

​ភ្នំពេញ​ : គិត​ត្រឹម​រយៈពេល​ប្រមាណ​ជាង​កន្លះ​ម៉ោង​ប៉ុណ្ណោះ​មាន​សកម្មភាព​ប្លន់ និង លួច​ចំនួន ៤ ករណី​នៅក្នុង​សង្កាត់​ចំនួន ២ របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ក្រុមចោរ​បាន​យក​ម៉ូត​ចំនួន ៤ គ្រឿង​ជិះ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព ដោយឡែក​ម្ចាស់​ម៉ូតូ​បាន​ត្រឹម​ទៅប្ដឹង​នគរបាល​ចោមចៅ​ដើម្បី​ស្វែងរក​ ចាប់ខ្លួន​ក្រុមចោរ​ទាំងនោះ​ប៉ុណ្ណោះ ។​

​ហេតុការណ៍​នោះ​បានកើត​ ឡើងជា​បន្តបន្ទាប់​គ្នា​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៥ ដែល​ករណី​ទី ១ ជា​ករណី​ប្លន់​បុរស​អ្នករត់ម៉ូតូឌុប​មិន​ស្គាល់ឈ្មោះ​ម្នាក់​នៅក្នុង​បុរី​ សែន​មនោ​រម្យ ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​យកបាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ ១២៥ ស៊េរី​ឆ្នាំ ២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CR-1543 មួយគ្រឿង​ទៅ​បាត់ ។ នៅ​មុនពេល​កើតហេតុ​បុរសរងគ្រោះ​នោះបាន​ឌុប​ម៉ូយ​ម្នាក់​ជា​មុខសញ្ញា​ ចោរប្លន់​លុះ​ពេលទៅដល់​ក្នុង​បុរី​សែន​មនោ​រម្យ​ជនសង្ស័យ​បាន​ឲ្យ​ឈប់​ម៉ូតូ ​រួច​ច្រាន​ផ្ដួល​ទម្លាក់​ម្ចាស់​ចេញពី​ម៉ូតូ បន្ទាប់មក​បាន​លើកយក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ស្រមោល ។ ចំណែក​ជនរងគ្រោះ​ខាងលើ​បានធ្វើ​ដំណើរ​ទៅកាន់​ប៉ុស្ដិ៍​ប៉ូលិស​ចោមចៅ​ដើម្បី​ ដាក់ពាក្យ​ប្ដឹង ប៉ុន្តែ​ពេលទៅដល់​ប៉ូលិស​ចោមចៅ​បាន​ឲ្យ​ទៅប្ដឹង​នៅ​ប៉ុស្ដិ៍​កន្ទោក​វិញ ព្រោះ​កើតហេតុ​នៅ​ទីនោះ ។​

​ ដោយឡែក​ករណី​ទី ២ គឺ​សកម្មភាព​ចោរ​កាច់​សោ​រក​ម៉ូតូ​បានសម្រេច​ចំនួន ៣ គ្រឿង​នៅក្នុង​សង្កាត់​ចោមចៅ​តែមួយ ប៉ុន្តែ​ទីតាំង​កើតហេតុ​ភូមិ​ខុសគ្នា​គឺ​ទី ១, បានកើត​ឡើង​នៅ​ប្លុក​ផ្ទះជួល​ស្ថិតក្នុង​ភូមិ​ទួល​ពង្រ សង្កា​ត​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ម៉ូតូ​ដែល​ចោរ​កាច់ក​យកទៅ​ម៉ាក​ហុងដា​ឌ្រី​ម​សេ ១២៥ ស៊េរី​ឆ្នាំ ២០១៣ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BQ-1307 ដែលមាន​ម្ចាស់​ឈ្មោះ គង់ ឌី​ណា ភេទ​ប្រុស​អាយុ ២១ ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ផ្ទះជួល​នៅក្នុង​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ និង មាន​ស្រុកកំណើត​នៅ​ខាង​ខេត្តកំពង់ស្ពឺ ។

សកម្មភាព​ប្លន់-លួច ៤ ករណី​នៅ​សង្កាត់​កន្ទោក និង ចោមចៅ​ ក្នុងរយៈពេល​ជាង​តែកន្លះ​ម៉ោង​ប៉ុណ្ណោះ

ករណី​ទី ២, កើតឡើង​នៅក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ។ ជនសង្ស័យ​យកបាន​ម៉ូតូ ២ គ្រឿង​គឺមាន​ម៉ាក​ហុងដា​ឌ្រី​ម​សេ ១២៥ ស៊េរី​ឆ្នាំ ២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CZ -7741 មួយគ្រឿង​ជា​របស់​ឈ្មោះ តា​យ ណា​រ៉ូ ភេទ​ប្រុស អាយុ ២១ ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ផ្ទះជួល​នៅក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ និង មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ដូនតី ឃុំ​ទ្រា ស្រុក​សំរោង ខេត្តតាកែវ ។

ចំណែក ១ គ្រឿង​ទៀត​ម៉ា​កក​ហុងដា​សេ ១២៥ សេរី ២០១០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AR-5243 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ សំ​ប៊ុន​ធា ភេទ​ប្រុស អាយុ ៣០ ឆ្នាំ​មុខរបរ​ជាង​បៀកថ្នាំ​លាបថ្នាំ​ផ្ទះ​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ ព្រៃទា សង្កាត់​ចោមចៅ និង មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ក្រាំង​ជ្រៃ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

​ម៉ូតូ​ទាំង ៣ គ្រឿង​នោះ​ម្ចាស់​ទុក​នៅមុខ​បន្ទប់​ផ្ទះជួល ហើយ​ឡើងទៅ​ហូបបាយ​នៅ​ខាងលើ​ក៏ត្រូវ​បាន​ក្រុមចោរ​កាច់​សោ​រក​ជិះ​យកទៅ​បាត់​ តែម្ដង ៕

ប្រភព : TV5 ( ពោធិ៍​សែន​ជ័យ​ )