តូបលក់ដូរមុខផែស្ងួត សូរងួនដែលគេអះអាង ថាក្រុមហ៊ុនផែស្ងួន ជួលឲ្យអាជីវករ ក្នុងតម្លៃ៣០ដុល្លារ ក្នុង១ខែត្រូវបានអាជ្ញា ធរចុះរុះរើ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរសង្កាត់ចោមចៅ ដឹកនាំដោយលោក កែវ សុភា អភិបាលរង ខណ្ឌចុះទៅរុះរើតូប លក់ដូរនៅខាងមុខផែស្ងួតសូងួន ដែលក្រុមអាជីវករជាច្រើនបានមក ចាប់ដីសាងសង់ ជាតូបលក់ដូរនៅលើដី ចំណីផ្លូវបង្កឲ្យប៉ះពាល់ សណ្តាប់សាធារណ ហើយក្រុមអាជីវករ បាននិយាយថា គាត់ បានជួល ពីដីរពីក្រុមហ៊ុនផែស្ងួន ក្នុងតម្លៃ១ខែ៣៥ដុល្លារ ការចុះទៅរុះរើនេះធ្វើឡើង កាលពីម៉ោង៩ព្រឹក ថ្ងៃ២០ខែកុម្ភះឆ្នាំ២០១៦ ស្ថិតនៅជាប់ផែរស្ងួតសូរងួន តាមបណ្តោយផ្លូវវ៉េងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោក កែវ សុភា បាននិយាយថា ការចុះទៅរុះរើសំណង់តូបលក់ដូរនេះ គឺដោយសារតែពួកគាត់បានសាងសង់ នៅលើចិញ្ចើមផ្លូវ បង្កឲ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់ សាធារណ តាមបណ្តោយផ្លូវវ៉េងស្រេងនេះ ព្រោះផ្លូវនេះ គឹមានភ្ញៀវជាតិនិងអន្តរជាតិ ចេញឥតឈប់ ហើយម្យ៉ាងទៀត ពួកគាត់បានមកចាប់សាងសង់ ជាសំណង់ រ៉ឹងមាំលក់និងស្នាក់នៅតែម្តង ដូច្នេះសកម្មភាពបែបនេះ គឺអាជ្ញាធរត្រូវតែរុះរើ ចេញមិនអនុញាតិនោះទេ ។

លោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ បានឲ្យដឹងដែរថា តូបដែលក្រុមអាជីវកសាងសង់ នៅលើដីចំណី ផ្លូវនោះដែលយើងចុះមករុះរើនេះ គឺមានចំនួនប្រហែលជា ២០តូបជាង ដោយពួកគាត់បានសាងសង់ ពីឆ្អឹងដែកប្រកសង្គ័សី ហើយការលក់ដូរ ជាប់ផ្លូវបែបនេះ គឺមិនត្រឹមតែប៉ះពាល់សណ្តាប់ធ្នាប់ សាធារណប៉ុណ្ណោះ នោះទេ គឺវាប្រឈមនិងគ្រោះថ្នាក់ នៅពេលយប់ព្រលប់ ដែលរថយន្តអាចជ្រុលទៅបុក ហើយចំពោះការសាងសង់ នេះអាជ្ញាធរសង្កាត់ធ្លាប់ចុះមក ធ្វើការណែនាំដល់ក្រុម អាជីវកទាំងនេះជាញឹកញាប់ ដែរ ប៉ុន្តែពួកគាត់នៅតែបន្ត សាងសង់ទើបលោកបានរាយការណ៍ ទៅសាលាខណ្ឌឲ្យជួយអន្តរាគមន៍ និងរុះរើតែម្តងទៅ។

ចំណែកឯប្រជាពលរដ្ឋ ជាអាជីវកបានទៅចាប់ដី មុខផែស្ងួតសូរងួននោះបាន និយាយថា ពួកគាត់មិនមែនអាច មកចាប់យកដីនេះសាងសង់ តូបលក់ដូរដោយស្រួល បាននោះទេ គឺគាត់បានជួលពីតំណាង ក្រុមហ៊ុនដោយចាក់ដី ដោយខ្លួនឯងនិងសាងសង់សំណង់ ដោយខ្លួនឯង ប៉ុន្តែថ្លៃជួលដីក្នុង ១ខែ៣៥ដុល្លារ ក្នុង១ម៉ែត្រការ៉េ ដូច្នេះហើយអាជ្ញាធរចុះមករុះរើ អ្នកខាតបង់គឺពួកគាត់ ជាអ្នកខាតបង់ទាំងថ្លៃ ជួលដីនិងថ្លៃសំណង់ផងដែរ។ ទាក់ទិននិងការចោទប្រកាន់ របស់ក្រុមអាជីវកលក់ដូរនេះ អ្នកយកព័ត៌មានមិនអាចធ្វើការ ទំនាក់ទំនងជាតំណាង ក្រុមហ៊ុនបានទេ ដើម្បីសុំការបំភ្លឺព្រោះ គ្មានលេខទូរស័ព្ទ៕