អនុប្រធាន​មន្ទីរ​សុរិយោដី​រាជធានី​ភ្នំពេញ​សាងសង់​ផ្ទះ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​មិនទាន់​ដោះស្រាយ​

ភ្នំពេញ: ជម្លោះ​រវាង​អនុប្រធាន​មន្ទីរ​សុរិយោដី​រាជធានី​ភ្នំពេញ ជាមួយ​មន្ត្រី​សមាគម​អាដហុក ដែល​បានអូសបន្លាយ​ពេល​ជា​យូរ​មកហើយ នៅ​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ​ទេ រហូត​ឈានដល់​ការ​ប្តឹងផ្តល់​គ្នា​ដល់​តុលាការ និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ក៏​នៅ​មិនអាច​ទៅរួច​។ ដោយ​ភាគី​អនុប្រធាន​មន្ទីរ​សុរិយោដី​រាជធានី​ភ្នំពេញ អាង​អ្នកមានអំណាច​នៅ​ពី​ក្រោយខ្នង​។​
​   
​លោក​ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ទួល​បន្ទុក​ផែន​សំណង់ នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​ដឹកនាំ​កិច្ចប្រជុំ​ដោះស្រាយ​ទំនាស់​រវាង​ភាគី​លោក​សូ សុ​វណ្ណា​រី​អនុប្រធាន​មន្ទីរ​សុរិយោដី​រាជធានី​ភ្នំពេញ និង​លោក​យី សុខសាន្ត មន្ត្រី​សមាគម​អាដហុក កាល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦​។ កិច្ចប្រជុំ​គឺ​ដើម្បី​ដោះស្រាយ​សំណង់​ខុសច្បាប់​របស់លោក សូ សុ​វណ្ណា​រី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រេះស្រាំ ស្រុត​ផ្ទះ​ប្រជាពលរដ្ឋ​(​សុំច្បាប់​សាងសង់​ឆ្នាំ ២០០៥ មក​សង់​ឆ្នាំ​២០១៤ សុំ​សង់​៣​ជាន់ ជាក់ស្តែង​សង់​៦​ជាន់​បូក​ទាំង​ក្រោម​)​។​

​តាម​ការដោះស្រាយ​នេះ  លោក​ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ទួល​បន្ទុក​ផែន​សំណង់ ឲ្យ​ក្រុម​ជំនាញ រង់ចាំ​រដ្ឋអំណាច​មូល​ដ្ឋា​ន ធ្វើ​របាយ​ការ​ណ៌​និង​វាយតម្លៃ​សំណង់​ដែល​ខុសច្បាប់ និង​សង់​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​អ្នក​ដ៏​ទៃ​។​
​លោក​ភឿង សុ​ភ័​ណ្ឌ បាន​បញ្ជាក់ថា គួរ​ចរចា​គ្នា​ដោះស្រាយ​បញ្ចប់ទៅ​កុំ​ឲ្យ​មាន​បញ្ហា​តទៅទៀត​។​

​លោក​យី សុខសាន្ត បាន​បញ្ជាក់ជូន​អង្គប្រជុំ​ថា លោក​ជា​ជនរងគ្រោះ​ដោយសារ​សំណង់​អត់​ច្បាប់​របស់លោក សូ សុ​វណ្ណា​រី បើ​គាត់​ព្រម​ជុស​ជុល​សង​វិញ លោក​និង​ដក​ពាក្យបណ្តឹង ។

​ចំណែក​លោក​សូ សុ​វណ្ណា​រី ភាគី​សំណង់​ខុសច្បាប់​មិន​ព្រម​សងការ​ខូចខាត​ដល់​ភាគី​លោក​យី សុខ​សន្តា ទេ​។ ដោយ​បញ្ជាក់ថា​រឿងនេះ​ដល់​តុលាការ ហើយ​ទុ​ឲ្យ​តុលាការ​ដោះស្រាយ​ចុះ ។

​ដោយសារតែ​ភាគី អ្នកបង្ករ​មិន​ព្រម​សង​ហើយ ទុក​ការ​ដោះ​នេះ​តាមផ្លូវ​តុលាការ លោក យី សុខសាន្ត ស្នើ​ដល់​អង្គប្រជុំ​មេត្តា ពិនិត្យ​សំណង់​នេះ​ឡើងវិញ​ពាក់​ព​ន្ធ័​ច្បាប់​សាងសង ចំនួន​ជាន់ កម្លា​ត និង​ផល់ប៉ះពាល់​តាមផ្លូវ​ច្បាប់ និង​សូម​ឲ្យ​ចុះ​ពិនិត្យ​ជាក់ស្តែង សំណង់​ខុសច្បាប់​នេះ​។​

​លោក​ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ទួល​បន្ទុក​ផែន​សំណង់ បញ្ជាក់ថា បើ​ភាគី​ខាងចុង​បណ្តឹង​(​សំណង់​ខុសច្បាប់​) រង់ចាំ​ដោះស្រាយ​តាមផ្លូវ​តុលាការ ក្រសួង​និង​រង់ចាំ តុលាការ និង​ធ្វើ​របាយ​ការ​ណ៍​ជូន​ដោយ​ឥត​លំអៀង​៕​