អង្គការ​សប្បុរសធម៌​ជប៉ុន​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​ក្នុង​ឧទ្យាន​អង្គរ តាមរយៈ​ក្រុមការងារ​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា​

ភ្នំពេញ: អំណោយ​ជា​សម្ភារៈប្រើប្រាស់​រួមទាំង​អង្ករ​ចំនួន​៥​គីឡូក្រាម ដែល​ផ្តល់ជូន​ដោយ​អង្គការ​សប្បុរសធម៌​ជប៉ុន ក្តីសង្ឃឹម​នៃ​កម្ពុជា (Hope of Cambodia) ត្រូវបាន​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​២៦០ គ្រួសារ មកពី​ភូមិ​ចំនួន​១០ ក្នុង​ឃុំ​លាងដៃ និង​ឃុំ​ស្វាយចេក ស្រុក​អង្ករ​ធំ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ​ឆ្នាំ​២០១៦​។​

​លោក ញ៉ែម រស្មី សមាជិក​ក្រុមការងារ​សហគមន៍​ក្រុមទី​២ ប្រចាំ​ស្រុក​អង្គរធំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​ឱ្យដឹងថា តាមរយៈ​ការអំពាវនាវ​របស់​ក្រុមការងារ​សហគមន៍ ទើប​អង្គការ​សប្បុរសធម៌​ជប៉ុន (Hope of Cambodia) បានផ្តល់​អំណោយ​សម្រាប់​ជួយ​សម្រាល​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​កំពុង​រស់នៅក្នុង​ឧទ្យាន​អង្គរ​ក្នុង​ពេលនេះ​។ លោក​បានបញ្ជាក់​បន្ថែម​ថា ក្រុមការងារ​របស់លោក គឺ​នៅ​ប្រចាំការ​នៅ​ស្រុក​អង្គរធំ​ផ្ទាល់ ក្នុង​រយៈកាល​កន្លងមក​ក្រុមការងារ​តែងតែ​ចុះសួរសុខទុក្ខ ផ្តល់ជំនួយ​ឧបត្ថម្ភ​ក៏ដូចជា​ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ផ្សេងៗ ដើម្បី​បំពេញ​សេចក្តីត្រូវការ​ជូន​ប្រជាពលរដ្ឋ ដូចជា​ផ្លូវថ្នល់ ទ្វារ​ទឹក ប្រលាយទឹក និង​សំណង់​សាធារណៈ​ផ្សេងៗ ទៀត​ជាច្រើន​។​

​គួររំឭកថា ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ និង​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​ស្នើសុំ​សេវា​ផ្សេងៗ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​ក្រុមការងារ​សហគមន៍ ដែលមាន​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ផ្សេងៗ ចុះ​តាម​មូលដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ជាប្រចាំ​។ ក្រុមការងារ​នេះ តែងតែ​ផ្តល់​ជា​ជំនួយ​ផ្សេងៗ ក៏ដូចជា​ការផ្សព្វផ្សាយ​អំពី​ច្បាប់ ការអប់រំ​បេតិកភណ្ឌ និង​ការងារ​សំខាន់ៗ របស់​អាជ្ញាធរ​ជាតិ​អប្សរា ជាពិសេស​ក្រុម​នេះ តែងតែ​ដោះស្រាយ​នូវ​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅនឹងកន្លែង​ផ្ទាល់​តែម្តង ចំពោះ​សំណើ​និង​សំណូមពរ​មួយចំនួន​ដែល​អាច​ដោះស្រាយបាន​ដូចជា ការសុំ​ធ្វើ​បង្គន់ ត​សំយាបផ្ទះ ឬ​ជួសជុល​ខ្នាតតូច​ជាដើម​។ ចំពោះ​សំណើ​ធំៗ ដែល​ទាមទារ​នូវ​ការសិក្សា​ពី​លក្ខណៈ​បច្ចេកទេស​និង​ច្បាប់​ឱ្យបាន​ស៊ីជម្រៅ ក្រុមការងារ​សហគម​ន៍​តែង​នាំយក​សំណើ​ទាំង​នោះមក​ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ និង​សម្រេច ដើម្បី​ផ្តល់​ចម្លើយ​ជូន​ប្រជាពលរដ្ឋ​វិញ ដោយ​ពុំ​គិត​កម្រៃ​សេវា​អ្វី​ទាំងអស់​៕

អង្គការ​សប្បុរសធម៌​ជប៉ុន​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​ក្នុង​ឧទ្យាន​អង្គរ តាមរយៈ​ក្រុមការងារ​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា​

អង្គការ​សប្បុរសធម៌​ជប៉ុន​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​ក្នុង​ឧទ្យាន​អង្គរ តាមរយៈ​ក្រុមការងារ​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា​

អង្គការ​សប្បុរសធម៌​ជប៉ុន​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​ក្នុង​ឧទ្យាន​អង្គរ តាមរយៈ​ក្រុមការងារ​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា​