ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ​នៅ​កងពលតូច​អន្តរា​គម​ន៍លេខ​៩

ភ្នំពេញ: ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បាន​នាំ​ឲ្យ​មានការ​ប​ង្រូ​ប​បង្រួម​ជាតិ​សមាហរណកម្ម​កម្លាំង​ខ្មែរក្រហម និង​ធ្វើ​ឲ្យ​អង្គការ​ចាត់តាំង​ខ្មែរក្រហម​ទាំង​កម្លាំងយោធា​និង​នយោបាយ​ត្រូវ​រលាយ​សាបសូន្យ​ហើយ​កងយោធពល​ខេមរភូមិន្ទ​មានដំណើរ​ការកែទម្រង់​ជា​លំដាប់​តាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​ដើម្បី​ធ្វើ​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​ក្លាយជា​កងទ័ព​ទំនើប​ឆ្លើយតប​ទៅតាម​សភាព​ការ​ក្នុង​តំបន់​និង​ពិភពលោក​។​នេះ​ជា​ប្រសាសន៍​របស់លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋាន​យោធ​សេវា​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ​និង​សភាព​ការ​ពិភពលោក​ថ្មីៗ​នា​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​កងពលតូច​អន្តរាគមន៍​លេខ​៩​។​

     លោក បាន​មានប្រសាសន៍ថា​ទម្រាំ​មាន​ថ្ងៃនេះ​ប្រជាជន​និង​កងទ័ព​យើង​បាន​បូជាជីវិត​អស់​រាប់ម៉ឺន​រាប់សែន​នាក់​ដើម្បី​ដណ្តើមបាន​មកវិញ​នូវ​សន្តិភាព​ពេញលេញ​ជូន​ប្រជាជន​រស់នៅ​ប្រកបដោយ​សុខដុមរមនា​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​រីកចំរើន​ដូច្នេះ​យើង​ប្រឆាំង​ដាច់ខាត​មិនអោយ​បុគ្គល​ឬ​ក្រុម​ណាមួយ​ធ្វើអោយ​ប្រទេសជាតិ​វិល​ទៅរក​ដាន​ប្រវត្តិសាស្ត្រ​ចាស់​និង​ធ្លាក់​ទៅក្នុង​ភាព​អន្តរាយ​បាន​ទៀតឡើយ ។​

    លោក បាន​មានប្រសាសន៍​ទៀតថា ថ្មីៗ​នេះ​តាមរយៈ​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​វេទិការ​អាស៊ាន​-​អាមេរិក នៅ​រដ្ឋ​California សហរដ្ឋអាមេរិក​ដែលជា​ការលើកកម្ពស់​កិត្យានុភាព​ដ៏​អស្ចារ្យ​សំរាប់​ប្រទេស​និង​ប្រជាជន​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។​

        ជាទី​បញ្ច​ប់លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សាវ៉ន បាន​សំដែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់នាយ​ទាហាន​និង​ពលទាហាន​នៃ​កងពលតូច​អន្តរាគមន៍​លេខ​៩​ដែល​ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់យ៉ាង​ដើម្បី​ការពារជាតិ​មាតុភូមិ​៕

ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ​នៅ​កងពលតូច​អន្តរា​គម​ន៍លេខ​៩

ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ​នៅ​កងពលតូច​អន្តរា​គម​ន៍លេខ​៩

ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ​នៅ​កងពលតូច​អន្តរា​គម​ន៍លេខ​៩