Adele យំ​​​ស្ទើរ​ពេញ ​មួយ​ថ្ងៃ​ដោយ​សារ ​​​ខុស​​បច្ចេកទេស​ក្នុង ​កម្មវិធី​Grammy

តារាចម្រៀងមនោសញ្ចេតនា Adele បាននិយាយថា នាងយំស្ទើរពេញមួយថ្ងៃ ក្រោយពីឆ្លងកាត់បទពិសោធន៍មួយ ដែលគ្មាននរណាម្នាក់ធ្លាប់ ឆ្លងកាត់ពីមុនមកនៅ ក្នុងកម្មវិធីពានរង្វាន់ Grammy។

នៅក្នុងវគ្គមួយនៃកម្មវិធី Ellen តារាចម្រៀងកូនមួយរូបនេះ បាននិយាយទៅកាន់ពិធីការនី Ellen Degeneres  ថានាងបានយំស្ទើរពេញមួយថ្ងៃ នៅថ្ងៃបន្ទាប់ពីចប់កម្មវិធី Grammy។ នាងបានញុំាបឺហ្គឺរ ដើម្បីសម្រួលអារម្មណ៍ ឲ្យប្រសើរជាងមុនបន្តិច ប៉ុន្តែនៅថ្ងៃបន្ទាប់មកទៀត នាងនៅតែមិនអាចទប់ ទឹកភ្នែកបាន។

គួររំលឹកថាតារាចម្រៀងវ័យ ២៧ឆ្នាំរូបនេះបានឡើង សម្ដែងបទចម្រៀង “All I Ask” នៅក្នុងកម្មវិធី Grammy ដោយការចាប់ផ្ដើមសម្ដែង ដំបូងហាក់មាន បញ្ហាបច្ចេកទេសខាងផ្នែក ប្រព័ន្ធសំឡេងបន្តិចបន្តួច។ យ៉ាងណាក្ដីម្ចាស់បទ “Hello” រូបនេះនៅតែអាចបញ្ចប់ ការសម្ដែងរបស់ខ្លួនបានយ៉ាងល្អ ដោយទទួលបានការហោរ កញ្ជ្រៀវយ៉ាងខ្លាំងពីអ្នកទស្សនា៕

Adele យំ​​​ស្ទើរ​ពេញ ​មួយ​ថ្ងៃ​ដោយ​សារ ​​​ខុស​​បច្ចេកទេស​ក្នុង ​កម្មវិធី​Grammy

ដោយ៖sabay