តារា​ហុងកុង Janice Vidal ឡើង​គីឡូខ្លាំង​​មើល​សឹងមិន​ស្គាល់

តារាចម្រៀងហុងកុង កាត់ហ្វីលីពីន-ជប៉ុន Janice Vidal បានធ្វើឱ្យបណ្ដាញសារព័ត៌មាន ចាប់អារម្មណ៍ ម្ដងទៀតហើយក្រោយនាងឡើងគីឡូខ្លាំង នាពេលបច្ចុប្បន្ននេះ។

នាង Janice Vidal មានម្ដង ត្រូវបានគ្រូណែនាំរបស់នាងម្នាក់ ឈ្មោះ Leon Lai ថា “នាងធាត់ជាងម៉ូតូទៅទៀត” ដែលកាលនោះ តារាវ័យ៣៣ឆ្នាំ ក៏ឡើងទម្ងន់ខ្លាំងដែរ។

យ៉ាងណាមិញថ្មីៗនេះ ពួក Paparazzi បានប្រមាញ់រូប Janice ហើយឃើញថា នាងធាត់ខ្លាំងដោយមានមុខប៉ោង និងដោះក្បាលពោះ។ រូបនេះត្រូវបាន គេថតបាន ពេលនាងកំពុងទិញអីវ៉ាន់ នៅហាងម្ហូបអាហារសុខភាពមួយ។

ចំពោះបញ្ហានេះ Janice បានប្រាប់អ្នកសារព័ត៌មានថា នាងតែងទៅហាត់ប្រាណ និងតែងតែចូលថ្នាក់របាំ។ យ៉ាងណាតារាកើតនៅតំបន់ Kowloon បានសារភាពថា នាងស្រកសម្ងន់តិចតួចណាស់ប៉ុន្តែអ្វីដែល នាងចង់បាននោះ គឺរាងកាយមានសុខភាព។ នាងសង្កត់ធ្ងន់ថា បរិភោគអាហារ ដើម្បីសុខភាព និងហាត់ប្រាណ គឺសំខាន់ជាងការ ស្វែងរករាងស្លីមស្អាតទៅទៀត៕

តារា​ហុងកុង Janice Vidal ឡើង​គីឡូខ្លាំង​​មើល​សឹងមិន​ស្គាល់

តារា​ហុងកុង Janice Vidal ឡើង​គីឡូខ្លាំង​​មើល​សឹងមិន​ស្គាល់

ដោយ៖sabay