ខេមរៈ ស្រីពៅ ធ្លាក់ខ្លួនកាន់តែដុនដាប គេងនៅលើស្លឹកចេកខណៈ ស្ថានភាពជំងឺកាន់តែធ្ងន់

ភ្នំពេញ៖ មួយរយៈពេលមុននេះ ទស្សនិកជនធ្លាប់បានឃើញព័ត៌មាន ពាក់ព័ន្ធទៅនិង តារាចម្រៀង ប្រចាំ ផលិតកម្មសាន់ដេ កញ្ញា ខេមរៈ ស្រីពៅ ដែលពើបប្រទះ និងជំងឺធ្ងន់ធ្ងរ ដោយសារតែការប្រតិកម្មស្បែក ដែលជាដើមចម ឲ្យនាងត្រូវសម្រាកព្យាបាលជំងឺ ហើយបាត់មុខពីសិល្បៈ អស់មួយរយៈពេលធំ។ ប៉ុន្តែអ្វីដែលធ្វើឲ្យសារព័ត៌មានងាកទៅចាប់អារម្មណ៍ កាន់តែខ្លាំងនោះ គឺថ្មីៗនេះមានពាក្យចចាមអារ៉ាម លេចឮថា តារាចម្រៀងរូបនេះបានធ្លាក់ខ្លួនឈឺ កាន់តែដុនដាបទៅៗ រហូតដល់គេងលើស្លឹកចេក ព្រោះតែស្បែករបស់នាង មានការប្រតិកម្មធ្ងន់ពេក ធ្វើឲ្យរលួយថែមទៀតផង ។

បើតាមប្រភពពីអ្នកនៅជិតខាងផ្ទះ របស់តារាចម្រៀងរូបនេះ នៅឯខេត្តកំពង់ចាម បានលួចបង្ហើបប្រាប់ ក្រុមការងារ Looking TODAY ឲ្យដឹងថា ស្ថានភាពជំងឺរបស់ តារាចម្រៀងរាងខ្ពស់ស្រឡះ សម្បុរខ្មៅស្រអែម នាង ខេមរៈ ស្រីពៅ ពេលនេះហាក់គ្មានអ្វីធូរស្រាលទេ ពោលផ្ទុយទៅវិញ ជំងឺកាន់តែដុនដាបទៅតែម្តង ព្រោះថាស្បែករបស់នាង បានប្រតិកម្មធ្ងន់ធ្ងរ រហូតរលួយស្បែក ហើយនាងត្រូវបានក្រុមគ្រួសារ ឲ្យគេងនៅលើស្លឹកចេក ព្រោះថាបើគេងនៅលើកន្ទេល ឫក៏ពូកវាខ្លាចក្រែង របកស្បែករបស់នាង។

ពេលនេះនាងកំពុង តែសម្រាក់ព្យាបាល នៅផ្ទះស្រុកកំណើត ឯខេត្តកំពង់ចាម បើមើលពីស្ថានភាព ហាក់ដូចជាគ្មានសង្ឃឹមទេ ព្រោះថាបញ្ហា ស្បែករបស់នាង ឈានទៅដល់ដំណាក់កាល ចុងក្រោយទៅហើយ ។

ប្រភពខាងលើបាន ប្រាប់ឲ្យដឹងទៀតថា ខណៈដែលស្ថានភាពជំងឺរបស់ ខេមរៈ ស្រីពៅ កាន់តែធ្ងន់ទៅៗនោះ ក្រុមគ្រួសារជាពិសេស បងប្រុសបណ្តូលចិត្តរបស់នាង ដែលកំពុងតែមានឈ្មោះ បោះសំឡេងក្នុងស្រទាប់សិល្បៈ លោក ខេមរៈ សេរីមន្ត ក៏ឧស្សាហ៍ឡើងចុះទៅសួរសុខទុក មើលស្ថានភាពជំងឺប្អូន នៅពេលដែលលោកទំនេរពីការងារ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ គឺគ្រាន់តែតារារូបនេះ បានឃើញពីស្ថានភាព ជំងឺ របស់ប្អូនស្រីខ្លួន លោកបានយំឡើងហើមភ្នែក ក្តុកក្តួលអាណិតប្អូនស្រីមិនដឹងថា ហាថ្លែងយ៉ាងណា ។

បើទោះបីជាពេលនេះ ព័ត៌មានពាក់ព័ន្ធទៅ និងស្ថានភាពជំងឺរបស់ តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេរូបនេះ បានធ្លាក់ខ្លួនឈឺជាទម្ងន់ បែបនេះ ក៏ដោយតែសម្រាប់ក្រុមគ្រួសារ របស់នាង ជាពិសេស លោក ខេមរៈ ភារុណ ក៏បានព្យាយាមលាក់បាំង ការពិតផងដែរ ដោយកន្លងមកលោកធ្លាប់ បានប្រាប់ Looking TODAY ថា «ប្អូនខ្ញុំគ្មានជំងឺអីទេ គាត់សុខសប្បាយ ហើយម្យ៉ាងទៀត គាត់ក៏កំពុងតែត្រៀម បទចម្រៀងថ្មីផងដែរ »។

ទន្ទឹមនឹងព័ត៌មានពាក់ព័ន្ធ ទៅនិងបញ្ហាជំងឺរបស់ ខេមរៈ ស្រីពៅ ដែលកំពុងតែត្រូវបាន បងប្រុសរបស់នាង ខំប្រឹងលាក់បាំងនោះ ក៏មានអ្នកគាំទ្រ តារារូបនេះ មួយចំនួនក៏បាន បញ្ចេញយោបល់ ក្នុងន័យចង់ដឹងពី សុខទុករបស់តារាក្នុងដួងចិត្តរបស់ពួកគេថា ពួកគេនៅតែគាំទ្រស្រលាញ់នាង គ្រប់ពេលបើទោះជាពេលនេះ នាងមិនបានឡើងឆាក ឫក៏ជួបអ្នកគាំទ្រក៏ពិតមែន ប៉ុន្តែប្រសិនបើ ខេមរៈ ស្រីពៅ ពិតជាមានបញ្ហាស្បែក ប្រតិកម្ម ធ្ងន់ធ្ងរពិតមែននោះ គួរណាស់តែក្រុមគ្រួសារនាង បើកចំហរហើយក៏គួរ តែផ្តល់បទពិសោធន៍របស់ខ្លួន ដើម្បីចែករំលែកទៅ ដល់មនុស្សស្រីដទៃ ទៀតដែលចង់បានរូបរាងស្អាត ជៀសផុត ពីបញ្ហាបែបនេះវិញវាល្អជាង ព្រោះថារឿងដែលកើតឡើង ហើយមុនក្រោយគេគង់តែដឹងទេ ៕

ខេមរៈ ស្រីពៅ ធ្លាក់ខ្លួនកាន់តែដុនដាប គេងនៅលើស្លឹកចេកខណៈ ស្ថានភាពជំងឺកាន់តែធ្ងន់

ខេមរៈ ស្រីពៅ ធ្លាក់ខ្លួនកាន់តែដុនដាប គេងនៅលើស្លឹកចេកខណៈ ស្ថានភាពជំងឺកាន់តែធ្ងន់

ខេមរៈ ស្រីពៅ ធ្លាក់ខ្លួនកាន់តែដុនដាប គេងនៅលើស្លឹកចេកខណៈ ស្ថានភាពជំងឺកាន់តែធ្ងន់

ខេមរៈ ស្រីពៅ ធ្លាក់ខ្លួនកាន់តែដុនដាប គេងនៅលើស្លឹកចេកខណៈ ស្ថានភាពជំងឺកាន់តែធ្ងន់

ខេមរៈ ស្រីពៅ ធ្លាក់ខ្លួនកាន់តែដុនដាប គេងនៅលើស្លឹកចេកខណៈ ស្ថានភាពជំងឺកាន់តែធ្ងន់