យ៉ែម សំអូន ត្រូវមិត្តសិល្បៈ Surprise Birthday នៅព្រលាន យន្តហោះ

ភ្នំពេញៈ តារាសម្តែង និងជាតារា បង្ហាញម៉ូដ អភ័ព្វស្នេហ៍ លោក យ៉ែម សំអូន នៅមុននេះបន្តិច ត្រូវបានមិត្តសិល្បៈធ្វើការ Surprise Birthday របស់លោក នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ខណៈដែលលោកទើប តែធ្វើដំណើរ ត្រឡប់ពីដើរ Shopping នៅសាំងហ្គាពួរវិញ ។

តាមរយៈរូបថត ជាច្រើនសន្លឹក ដែលត្រូវបានអ្នកមេម៉ាយ ចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការបង្ហោះនៅលើ Facebook របស់ខ្លួន រួមជាមួយសារ រៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួន និងមិត្តភក្តិសិល្បៈដទៃ បែបនិយាយកំប្លែងលេងថា « ពិបាកណាស់ទំរាំ surprise birthday គាត់បាន ចន ច័ន្ទ របូតស្បែកជើង សូដា នីតា ភ្លេចពាក់ស្បែកជើង ពៅ លីដា រត់ពួនអត់ចង់ទាន់ តែអាណិតម្តាយ ពៅ លីដា កាន់កាមេរ៉ាវីដេអូ រត់ដេញតាម ថតអត់ទាន់ អាណិតគាត់មែនទែន ទាំងអស់នេះ គឺជាក្តីស្រលាញ់របស់ពួកយើង ចំពោះបងប្រុសសំណព្វចិត្ត យ៉ែម សំអូន ទាំងអស់នេះ គឺពួកយើងចង់ឃើញ ស្នាមញញឹមរបស់គាត់ មិនចង់ឃើញទឹកមុខ ស្រពោនរបស់បងឡើយ ពួកយើងសង្ឃឹមថា បងនិងបានរីករាយក្នុងចិត្ត ដូចពីមុនហើយគិតថា ពួកយើងជាក្រុមគ្រួសារតែ១ I love u brother Yem Somonn » ។

ជាការពិតណាស់ថា ក្រោយពី លោក យ៉ែម សំអូន បានដើរដល់ផ្លូវបំបែក ជាមួយភរិយារូបស្អាត អ្នកនាង យ៉ាន លីនដា រួចមកគេសង្កេតឃើញថា ជានិច្ចកាល លោកតែងតែបង្ហាញ អារម្មណ៍ទុកសោក បង្ហាញទឹកមុខក្រៀមក្រំ ដូចកាលពីពេលថ្មីៗនេះ ដើម្បីកំដរឱកាសខួបកំណើតនេះ លោកបានបង្ហាញអារម្មណ៍ កណ្តោចកណ្តែងម្នាក់ឯងដើរ Shopping នៅសាំងហ្គាពួរ ដើម្បីបន្លំភាពឈឺចាប់ដែរ ៕