ភាពស្មោះត្រង់របស់និស្សិតស្រីវ័យក្មេង ដោយមិនយកប្រាក់ ១៤ម៉ឺនដុល្លារ ធ្វើឲ្យនាងជួបសំណាងផ្ទួនៗគ្នា

ចិន៖ ធនាគារមួយនៅអូស្ត្រាលីបានធ្វើឲ្យមានកំហុសដោយចៃដន្យមួយ ដោយបានដាក់ប្រាក់ចូល គណនី ធនាគារ របស់នារី ជនជាតិចិនម្នាក់ រហូតដល់រាប់ម៉ឺនដុល្លារ ហើយនារីរូបនេះ បានសម្រេចចិត្តប្រគល់ ប្រាក់ឲ្យធនាគារវិញ ដែលភាពស្មោះត្រង់របស់នាង បានផ្តល់ជាសំណាងល្អមក ដល់ជីវិតរបស់នាងផ្ទួនៗគ្នាដែរ ។

ភាពស្មោះត្រង់របស់និស្សិតស្រីវ័យក្មេង ដោយមិនយកប្រាក់ ១៤ម៉ឺនដុល្លារ ធ្វើឲ្យនាងជួបសំណាងផ្ទួនៗគ្នា

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីខែមិថុនា ឆ្នាំមុន កញ្ញា Dong បានទទួលទូរសព្ទពីធនាគារ ដែលបានពន្យល់ ពីរឿងដែល ធនាគារបានដាក់លុយ ច្រឡំចូលគណនីរបស់នាង និងចង់សុំនាងជួយដោះស្រាយរឿងនេះ ។ ដំបូង កញ្ញា Dong  គិតថាជារបៀប បោកប្រាស់តាមទូរសព្ទប៉ុណ្ណោះ ប៉ុន្តែក្រោយពីនាងបើកមើល គណនីរបស់នាង ក៏បាន ឃើញមានលុយក្នុងគណនីមែន ហើយនាងក៏ចង់បញ្ជាក់ទៅ គ្រួសារនាងថាតើបានផ្ញើលុយឲ្យឬទេ ។ ក្រោយពីដឹងថា គ្រួសារនាងមិនបានផ្ញើលុយនោះទេ បន្ទាប់មក និស្សិតស្រីសាកលវិទ្យាល័យរូបនេះ ក៏មិនចង់ បានលុយទាំងនោះ ហើយធ្វើការទាក់ទងទៅ កាន់ធនាគារដកលុយ ប្រគល់ជូនធនាគារវិញតែម្តង ។

យ៉ាងណាមិញ ដោយសារតែភាពស្មោះត្រង់មិនចង់បានលុយពីធនាគារបែបនេះ កញ្ញា Dong បានទទួលរង្វាន់ កត្តិយស ជាច្រើនដង ហើយនាងមិនត្រឹមតែបាន សាកលវិទ្យាល័យនៅអូស្ត្រាលីដែល នាងកំពុងសិក្សាជ្រើសតាំងជា សិស្សទូតសុឆន្ទៈនោះទេ សាកលវិទ្យាល័យនេះក៏កំពុងតែគិតគូរ មិនយកថ្លៃសាលារៀន​ ជាង ១៨,៤០០ដុល្លារ ក្នុងឆ្នាំ២០១៦ទៀតផង ។

លើសពីនេះទៀត កញ្ញាវ័យ ២៧ឆ្នាំ​ មានទីកំណើតក្នុងខេត្ត Hangzhou រូបនេះ បានប្រាប់ថា នាងថែមទាំង ទទួល បាន ការងារជាង១០កន្លែង ដែលផ្តល់ដោយ ក្រុមហ៊ុនមួយចំនួនក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពី រឿងហេតុរបស់ នាងត្រូវបានដឹងលឺ ជាសាធារណៈមក​។ ក្រោយមកទៀត ដំណឹងពីភាពស្មោះត្រង់របស់ កញ្ញា Dong បានសាយភាយពី អូស្ត្រាលី មកដល់បណ្តាញសង្គមក្នុង ប្រទេសចិន ហើយនាងក៏ក្លាយជាស្ត្រីល្បីមួយ រូបលើបណ្តាញសង្គមនឹងមានអ្នកសរសើរជាច្រើន ថែមទៀត ផង ។

កញ្ញា Dong បានប្រាប់សារព័ត៌មានអូស្ត្រាលីមួយថា នាងមានការភ្ញាក់ផ្អើលណាស់ ដែលមានម្តងនោះគ្រូ ទស្សន៍ទាយ នៅចិន បានធ្លាប់ប្រាប់នាងថា នាងនឹងក្លាយជា អ្នកមាន​ ហើយនាងគឺជានារីដ៏សំណាងម្នាក់ ។ ប៉ុន្តែសម្រាប់រូបនាងមិនគិត ប្រាកដថា សំណាងនេះ មកចំពោះរូបនាងឬអត់នោះទេ ៕

ភាពស្មោះត្រង់របស់និស្សិតស្រីវ័យក្មេង ដោយមិនយកប្រាក់ ១៤ម៉ឺនដុល្លារ ធ្វើឲ្យនាងជួបសំណាងផ្ទួនៗគ្នា
កញ្ញា Dong

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត