គោ​យន្ត​កន្ត្រៃ​បើក​លឿន​ក្រឡាប់​ធ្លាក់​ ប្រឡាយ ​សង្កត់​មនុស្ស​ស្លាប់​១ របួសធ្ងន់​-​ស្រាល​៦

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​ស្លាប់​ចោល​ប្តី​និង​កូន និង​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​-​ស្រាល បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​រសៀល​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចង្កេះភ្នំ​ដងរែក ត្រង់​ចំណុច​ច្រក​ទ្វារ​ជប់​គគីរ ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​យ៉ៃ លឿ​ត អាយុ​៥៥​ឆ្នាំ និង​ជន​រង​គ្រោះ​រង​របួសធ្ងន់​-​ស្រាល​៦ (​ប្រុស​២ ស្រី​៤) មិន​ស្គាល់​ អត្តសញ្ញាណ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​ថៃ ។

បើ​តាម​សាក្សី​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​គោ​យន្ត​កន្ត្រៃ​ធ្វើ​ដំណើរ​ចេញពី​មាត់ ច្រក​ទ្វារ​តំបន់​ ជប់​គគីរ ដោយ​មាន​ មនុស្ស​ជិះ​៧​នាក់ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន និង​មាន​ដឹក​ទំនិញ​ដូច​ជា​ គ្រឿង​ឧបភោគ បរិភោគ និង​ជី សម្រាប់​ដាក់​ដំណាំ​ផង​ដែរ ។ លុះ​ធ្វើ​ដំណើរ​មក​ដល់​ ចង្កេះភ្នំផ្លូវបត់​កោង ក៏​ស្រាប់តែ​គោ​យន្ត​កន្ត្រៃ​ នោះធ្លាក់​ចូល​ប្រឡាយ​ខាងស្តាំ​ដៃ​ ក្រឡាប់​សង្កត់​មនុស្ស បណ្តាល​ឱ្យ​ម្នាក់​ស្លាប់ និង​៦​នាក់​ទៀត រង​របួសធ្ងន់​-​ស្រាល​តែ​ម្តង ។

 

គោ​យន្ត​កន្ត្រៃ​បើក​លឿន​ក្រឡាប់​ធ្លាក់​ ប្រឡាយ ​សង្កត់​មនុស្ស​ស្លាប់​១ របួសធ្ងន់​-​ស្រាល​៦
គោ​យន្ត​កន្ត្រៃ​បើក​លឿន​ក្រឡាប់​ធ្លាក់​ ប្រឡាយ ​សង្កត់​មនុស្ស​ស្លាប់​១ របួសធ្ងន់​-​ស្រាល​៦
គោ​យន្ត​កន្ត្រៃ​បើក​លឿន​ក្រឡាប់​ធ្លាក់​ ប្រឡាយ ​សង្កត់​មនុស្ស​ស្លាប់​១ របួសធ្ងន់​-​ស្រាល​៦
គោ​យន្ត​កន្ត្រៃ​បើក​លឿន​ក្រឡាប់​ធ្លាក់​ ប្រឡាយ ​សង្កត់​មនុស្ស​ស្លាប់​១ របួសធ្ងន់​-​ស្រាល​៦

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត