ច្នៃ​ប្រដាប់​ទ្រ​ទូរស័ព្ទ​ពេល​សាក​ថ្ម​

Doliprane TVC

​ដើម្បី​ការពារ​ក្មេងៗ​រពឹសដៃ​ដែល​ចូលចិត្ត​លូក​រន្ធ​ដោត​ភ្លើង​ម្ចាស់ផ្ទះ​សម័យ​បច្ចុប្បន្ននិយមធ្វើ​រន្ធ​ដោត​ភ្លើង​ជាប់​ជញ្ជាំង​នៅ​ខ្ពស់​ផុតពី​ដៃ​ក្មេង ។ ការធ្វើ​បែបនេះ​មាន​សុវត្ថិភាព​សម្រាប់​ក្មេងប៉ុន្តែ​បើ​ចង់​ដោត​ភ្លើង​ជាមួយ​ឧបករណ៍​ដែលមាន​ខ្សែ​ខ្លី​វា​មានការ​ពិបាកដូចជា​ឆ្នាំង​សាក​ថ្ម​ទូរស័ព្ទ​ជាដើម។ សាកល្បង ​ច្នៃ​ប្រដាប់​ទ្រ​ទូរស័ព្ទ​ជាមួយ​សម្ភារ​សាមញ្ញ​ដែល​ប្រើប្រាស់​ប្រចាំថ្ងៃ​ធ្វើឱ្យ​អ្នកកាន់​តែមាន​ភាពងាយស្រួល​មិន​ថា​នៅ​ទីកន្លែង​ណាក៏ដោយ ។

​ឧបករណ៍​
​ដប​ជ័រ​រាង​ធំ​ល្មម​អាចដាក់​ទូរស័ព្ទ​
​កន្ត្រៃ​
​ប៊ិច​ហ្វឺត​
​ក្រដាសខាត់​
​កំណាត់​កន្ទប​

ច្នៃ​ប្រដាប់​ទ្រ​ទូរស័ព្ទ​ពេល​សាក​ថ្ម​

​វិធី​ធ្វើ​
-​ដំបូង​អ្នក​ត្រូវ​គូរ​លើ​ដប​ជ័រ​ឱ្យចេញ​ជា​រាង​ដៃ​យួរ​ហើយ​គូរ​ប្រហោង​ដើម្បី​ស៊ក​ជើង​ឆ្នាំង​សាក ។​
​យក​កន្ត្រៃ​កាត់​តាម​គំនូរ​ដែល​បាន​គូរ ។​
-​បន្ទាប់មក​យក​ក្រដាសខាត់​ដុសខាត់​ប្រដាប់​ទ្រ​ទូរស័ព្ទ​ឱ្យ​រលោង ។​
-​យក​កំណាត់​សើម​ជូត​កម្ទេច​ខាត់​ឱ្យ​ស្អាត ។​
-​ចុងក្រោយ​អ្នក​គ្រាន់តែ​យក​ឆ្នាំង​សាក​ស៊ក​ចូល​ប្រហោង​ដែល​បាន​កាត់ រីឯ​ខ្សែ​រុំ​ព័ទ្ធជុំវិញ ប្រដាប់​ទ្រ​រួច​ដោត​ទូរស័ព្ទ​សាក​ជាការ​ស្រេច ៕​ ខេ​រី​

ច្នៃ​ប្រដាប់​ទ្រ​ទូរស័ព្ទ​ពេល​សាក​ថ្ម​

ច្នៃ​ប្រដាប់​ទ្រ​ទូរស័ព្ទ​ពេល​សាក​ថ្ម​

ច្នៃ​ប្រដាប់​ទ្រ​ទូរស័ព្ទ​ពេល​សាក​ថ្ម​