ចោរ ១០ នាក់​ វាយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿងបានសម្រេច

Doliprane TVC

​ភ្នំពេញ : យុវជន​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​រៀន ត្រូវ​ក្រុម​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រហែល ១០ នាក់​បាន​ចេញពី​ក្នុង​ គុម្ព​ព្រៃ​បាន​ដក​កាំភ្លើងខ្លី​វាយ និង ភ្ជង់​ប្លន់​យក​ម៉ូតូ​និ​ច​បានសម្រេច​ហើយ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព ប៉ុន្តែសមត្ថកិច្ច​ប៉ុស្តិ៍​ស្រះចក​ព្យាយាម​លាក់បាំង​អ្នកសារព័ត៌មាន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៤០ នាទី​យប់​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ចំណុច​ម្តុំ​ផ្លូវរ​ទះ​ភ្លើង​ចូលទៅ​បឹងកក​ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។ ជនរងគ្រោះ​មានឈ្មោះ សៅ កក្កដា អាយុ ២២ ឆ្នាំមាន​មុខរបរ​ជា​សិស្ស​សកល​វិទ្យាល័យ​ន័​រ​តុ​ន បច្ចុប្បន្ន​ស្នាក់នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង ខណ្ឌចំការមន ។​

ចោរ ១០ នាក់​ វាយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿងបានសម្រេច

​ បើតាម​សម្តី​រៀបរាប់​ពី​មិត្តភក្តិ​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ SUZUKI NEX ពណ៌​ស​ ពាក់​ស្លាក​លេខ​ កណ្តាល 1P-4373  ជិះ​ចេញពី​រៀន​នៅ​ម្តុំ​ជ្រោយចង្វា​បំណង​ទៅលេង​ផ្ទះ​មិត្តភក្តិ ខណៈ​មកដល់​ចំណុចកើតហេតុ​ដែលជា​ក​ន្លែ​ង​ស្ងាត់ហើយ​ងងឹត​ផង​នោះ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជិត ១០ នាក់​បាន​រត់​ចេញពី​ក្នុង​គុម្ព​ព្រៃ​បាន​យក​កាំភ្លើងខ្លី​មក​ភ្ជង់​គំរាម​ បាញ់ និង វាយ​ប្លន់​យក​ម៉ូតូ​ពីជនរងគ្រោះ​បានសម្រេច រួច​គេចខ្លួនបាត់​តែម្តង ។ បន្ទាប់ពី​កើតហេតុ​កម្លាំង​កងរាជអាវុធហត្ថ​ជាច្រើន​នាក់​បានមក​អន្តរាគមន៍​ ភ្លាមៗ​ដល់​កន្លែងកើតហេតុ ចំណែក​ជនរងគ្រោះ​បាន​ទំនាក់ទំនង​ទៅ​មិត្តភក្តិ​ឱ្យមក​យក និង ដឹក​ខ្លួន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​ស្រះចក ។​​

ចោរ ១០ នាក់​ វាយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿងបានសម្រេច

ប៉ុន្តែ ​អ្វីដែល​គួរឱ្យ​ហួសចិត្ត​នោះ​នៅពេល​អ្នកសារព័ត៌មាន​យើង​ទៅ​សួរនាំ សមត្ថកិច្ច​នៅ​ប៉ុស្តិ៍នគរបាល​ស្រះចក​បែរជា​សមត្ថកិច្ច​ព្យាយាម​លាក់បាំង ដោយ​បែរជា​និយាយថា​គ្មាន​រឿង​អ្វី​នោះទេ គ្រាន់តែ​ឈ្លោះ​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ ៕

                                        ធឿន​