អធិការស្រុកកៀនស្វាយ បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់កម្លាំងអន្គរាគមន៍ ដែលបានបង្គ្រាបចោរ លួចរថយន្ត

ខេត្តកណ្តាល៖ នៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៦នេះ នៅអធិកាេដ្ធាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាលមានពិធីសំណេះសំណាល និងបានផ្តល់រង្វាន់លើកទឹកចិត្ត កងកម្លាំងអន្គរាគមន៍ស្រុក ដែលបានបំពេញភារៈកិច្ច និងបង្គ្រាបក្រុមចោរលួចរថយន្ តពីភ្នំពេញនិងចាប់បានកាលពី ថ្ងៃទី១៧.០២.២០១៦វេលាម៉ោង៩.០០នាទីគន្លង មកថ្មីៗនេៈស្ថិតនៅត្រង់ចំណុចភូមិឈើទាល ឃំុឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយវត្តមានលោកប៉ា សំអិត អធិកា អធិការរងស្រុក និងកម្លាំងអន្គរាគមន៍ ស្រុកមានចំនួន១៥នាក់ផងដែរ

បើតាមលោកប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយ បានអោយដឹងថា តាមបញ្ចាផ្ទាល់ពី ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល និងតាមបញ្ចាពី គណៈបញ្ចាការ ឯកភាពស្រុកកៀនស្វាយ ថ្ងៃនេះនៅអធិការនគរបាលស្រុកកៀនស្វាយ បានជួបជំុកងកម្លាំងអន្គរាគមន៍ និងលើកទឹកចិត្តដល់កងកម្លាំង ដែលហ៊ានធ្វើ គ្រប់បែបយ៉ាងដែលបានបង្គ្រាបបទ ល្មើសផ្សេងៗ ដើម្បីសេចក្តីសុខ សុវត្ថិភាព របស់ប្រជាពលរដ្ធក្នុងមូលដ្ធាន និងអនុវត្តតាមគោលនយោបាយ ភូមិឃំុមានសុវត្តិភាព ជូនសេចក្តីសុខ ដល់បងប្អូនប្រជាពលរដ្ឋ ដោយឡែកបើមន្ត្រីអសកម្មវិញ និងដាក់វិ័ន័យតាមបទបញ្ចារបស់ ស្នងការខេត្ត។

លោកប៉ា សំអិត បានបន្តថា ក្នុងនាមរូបលោកជាអធិការស្រុក បានជួយឧបត្ថម្ភដល់លោក ហួត សីហា នាយរងផ្នែកព្រហ្មទណ្ឌ ស្រុកកៀនស្វាយ និងថវិកាចំនួន ១លានរៀល បានលះបង់ម៉ូតូផ្ទាល់ខ្លួន ក្នុងការបង្គ្រាបក្រុមចោរលួច រថយន្តដោយសារជនសង្ស័យ បានបើករថយន្តបំបុកម៉ូតូខ្ចេចទាំងស្រុង និងកម្លាំងអន្គរាគមន៍ចំនួន ១៥នាក់ ក្នុងម្នាក់ៗបានទទួលថវិកា ចំនួន២មុឺនរៀល ផងដែរ។