សម្តេច កិត្តិព្រឹទ្ធបណ្ឌិត៖ ប្រជាពលរដ្ឋ ត្រូវជៀសឲ្យផុត ការប្រើអំពើហិង្សា ការជួញដូរមនុស្ស និងគ្រឿងញៀន

ភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ នេះនៅក្នុងពិធីចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ ទាំង ២៧៦៥ គ្រួសារនៅខេត្ដកំពង់ធំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាលុបបំបាត់អំពើហិង្សានានា និងការជួញដូរមនុស្ស កុមារ និងគ្រឿងញៀនផ្សេងៗ ដើម្បីភាពសុខសាន្ត របស់ប្រជាពលរដ្ឋនៅកម្ពុជា។

ជាងនេះទៅទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសង្កត់ធ្ងន់លើបញ្ហាគ្រោះរាំងស្ងួត កង្វះខាតទឹកប្រើប្រាស់ ជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាល ក៏ដូចជា ដែលបណ្តាលមកពីបម្រែបម្រួលធាតុអាកាស។ ក្នុងន័យនេះ សម្តេច បានស្នើដល់អាជ្ញាធរឱ្យចុះសិក្សា ពីតម្រូវពីការជីកអណ្តូងទឹក ដល់បងប្អូនប្រជាជន នៅក្នុងខេត្ត ស្រុក ភូមិ ឃុំ ដែលពិបាក និងមានការខ្វះខាតខ្លាំង ឱ្យបានទាន់ពេលវេលា។ ពិសេសសម្តេច បានជំរុញឲ្យមន្ត្រីក្រោម ឱវាទបន្តចុះជួយដល់ផ្ទះប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាកជាបន្តបន្ទាប់។

សូមជំរាបថា ព្រឹកថ្ងៃទី ២០កុម្ភៈ ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចុះសួរ សុខទុក្ខ សំណេះសំណាល និងនាំយកនូវអំណោយ មនុស្សធម៌ របស់កាកបាទក្រហម កម្ពុជា ចែកជូនប្រជាពលរដ្ឋចាស់ៗ គ្មានទីពឹង ចំនួន ២,៧៦៥គ្រួសារ ដែលមកពីស្រុកចំនួន៧ និងក្រុងចំនួន១ នៃខេត្តកំពង់ធំ។ អំណោយមនុស្សធម៌កក្រក មានដូចជា អង្ករ ២៥ គីឡូក្រាម មី១០ កេស ត្រីខ ១០ កំប៉ុង សារុង ក្រម៉ា មុង ភួយ ១ ថវិកា ១ ម៉ឺនរៀល និង (ក្រណាត់ស ១ដុំ ថវិកា១០,០០០រៀល ជាអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត) ៕