ភេសជ្ជះ ពីប្រភេទថ្មី របស់ប្រទេសថៃ ហក់ចូលមក ក្នុងទីផ្សារ រំពឹងថា ទទួលបានការ ស្វាគមន៍ពី ប្រជាជនកម្ពុជា

ភ្នំពេញ៖ ដោយមើលឃើញ ពីស្ថានភាពសេដ្ឋកិច្ច កម្ពុជាមានស្ថេរភាពល្អ មានការរីកចំរើនគួរ ឲ្យកត់សម្គាល់ និងឃើញពីតម្រូវការ ទីផ្សារបស់ប្រជាជនកំពុង វិវឌ្ឍទៅរកភាពទាន់សម័យ ទំនើប គុណភាព និងផាសុខភាព ក្រុមអ្នកវិនិយោគទុន ប្រទេសថៃបាននាំនូវ ផលិតផលមកកាន់ទីផ្សារ កម្ពុជាយ៉ាងគំហុក ដោយការប្រកួតប្រជែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាក់ស្តែង នៅរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមហ៊ុន Cambodia Thai Logistics & Tranding Co.,LTD (CTLT) ដែលជាក្រុមហ៊ុនដឹកជញ្ជូន នៅគ្រប់ប្រទេស និងមានលក់ផលិតផល ជាច្រើនប្រភេទទៀតនោះ បានមកចាប់ដៃជាមួយ អ្នកវិនិយោគក្នុងស្រុក នាំចូលភេសជ្ជៈប្រភេទថ្មីពីរប្រភេទគឺ Cocomaex និង T24 មកកាន់ទីផ្សារកម្ពុជា ដើម្បីធ្វើការប្រកួតប្រជែង គុណភាពនិង ដណ្តើមទីផ្សារ ជាមួយនិងផលិតផលដ ដែលមានលំនាំ ប្រហាក់ប្រហែលគ្នានេះ។

លោក  Aneak Boonmark អគ្គនាយកក្រុមហ៊ុន (CTLT) បានឲ្យដឹងនៅរាត្រីបើកសម្ពោធ ជាផ្លូវការនៃការនាំចូល ផលិតផលទាំងពីរ ខាងលើនាផ្សារទំនើប Aeon ថា ”ក្រុមហ៊ុនបាននាំចូល ផលិតផលមកពី ប្រទេសថៃគឺភេសជ្ជៈ Cocomaex និង T24 មកបំពេញតម្រូវការ ទីផ្សាររបស់កម្ពុជា។ ស្របពេលជាមួយសេដ្ឋកិច្ច ប្រទេសនេះកំពុងមាន ការរីកចំរើន ហើយប្រជាជនក៏មាន តម្រូវការជាមួយ   ផលិតផលដែលមានគុណភាព និងផាសុខភាព។ ភេសជ្ជៈថ្មីទាំងពីរដែលក្រុមហ៊ុន បានណែនាំនាពេលនេះ គឺជាអ្វីដែលបំពេញសេចក្តី ត្រូវការដល់អតិថិជនកម្ពុជា”។

លោកអះអាងថា Cocomaex និង T24 ជាភេសជ្ជៈធម្មជាតិ ស្រស់ រស់ជាតិទឹកដូងក្រអូបសុទ្ធ១០០% មានផ្ទុកទៅដោយសារជាតិបំប៉ន សុខភាពជាច្រើនប្រភេទ ផលិតនៅអាមផាវ៉ា ជាតំបន់មានដូងក្រអូប ល្បីជាងគេនៅប្រទេសថៃ និងជាភេសជ្ជៈប៉ូវកម្លាំង បង្កើនថាមពល និងជាឱសថជំនួយ សមត្ថភាពផ្លូវភេទ បំប៉នរាងកាយ មានវីតាមីនច្រើនប្រភេទ ។ ភេសជ្ជៈទាំងពីរប្រភេទនេះបាន នាំចែកចាយទៅកាន់ ទីផ្សារ១៧ប្រទេស នៅលើពិភពលោក ហើយកម្ពុជាជាប្រទេសទី១៨ ។
អគ្គនាយករូបនេះ មានសុទិដ្ឋិនិយមថា នៅឆ្នាំ២០១៦នេះនឹងសម្រេចឲ្យ បានការចែកចាយ ភេសជ្ជៈ Cocomaex និង T24 ទូទាំងប្រទេស ហើយនឹងទទួលបានការ ស្វាគមន៍ពីប្រជាជនកម្ពុជា៕