ជនសង្ស័យ២នាក់ កាប់ជនរងគ្រោះ របួសធន់ នៅស្រុកដងទង់

កំពត៖ ជនដៃដល់២នាក់ បានប្រើហឹង្សាដោយចេតនា កាប់លើជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ កាលពីម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែគុម្ភះ ឆ្នាំ២០១៦ ចំណុចក្បែររោងការ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំមានរិទ្ធ ស្រុកដងទង់។

មន្ត្រីនគរបាល ស្រុកដងទង់ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ព្រោះតែទូទាត់គំនុំចាស កាលពីមានជំលួស នឹងគ្នាក្នុងអំឡុងបុណ្យ ចូលឆ្នាំចិនកន្លងមកនេះ រវាងជនល្មើស និងជនរងគ្រោះ។ ទើបឱកាសល្អហុចឲ្យ ដែលមានរៀបចំ ពិធីមង្គលការក្នុងភូមិ ហើយគូរភាគីទាំង២ បានទៅចូលរួមលេង ក្នុងពិធីមង្គលការមួយនេះ ស្រាប់តែជួបគ្នានៅក្បែរោងការ ក៏ធ្វើឲ្យជនដៃដល់មានគ្នា ២នាក់ រួមមាន ១-ឈ្មោះញ៉ែត រី ភេទប្រុស អាយុ២០ឆ្នាំ និង ២-ឈ្មោះសួន រ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ សុទ្ធតែរស់នៅក្នុងភូមិ ឃុំខាងលើ។

ជនល្មើសទាំង ២អ្នកនេះ ក្នុងនោះមានម្នាក់ បានប្រើកាំបិតខ្វែង ធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ចំត្រូវចំនួន២កាំបិត, កាប់១កាំបិតចំសៀតផ្កាខាងឆ្វេង និង១កាំបិតចំត្រូវ លើស្មាខាងឆ្វេង ក្នុងគោល បំណងប៉ុនប៉ងធ្វើឃាត តែជនរងគ្រោះសំណាងល្អ គ្រាន់តែរបួសធ្ងន់ប៉ុណ្ណោះ ហើយក្រោយហេតុការណ៍ភ្លាម ត្រូវបានគេជួយ សង្គ្រោះបន្ទាន់ដឹកនាំ យកទៅព្យាបាលនៅ មន្ទីរពេទ្យស្រុកដងទង់។ ចំណែកជនល្មើសទាំង២ បានរត់គេចខ្លួនបាត់ទាំងយប់។

ជនរងគ្រោះ ឈ្មោះង៉ាន់ ហ៊ួរ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំខាងលើនេះដែរ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចនគរបាល បាននិងកំពុង សហការគ្នាស្រាវជ្រាវ វែកមុខសញ្ញា ខាងលើនេះហើយ៕

ជនសង្ស័យ២នាក់ កាប់ជនរងគ្រោះ របួសធន់ នៅស្រុកដងទង់