មើល​រូបថត លី ច័ន្ទ​សីហា បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ដណ្តឹង​

Doliprane TVC

ក្រោយពី​ភ្ជាប់ពាក្យ​បាន​ប៉ុន្មាន​ថ្ងៃ តារា​សម្តែង លី ច័ន្ទ​សីហា និង គូ​ដណ្តឹង បាននាំគ្នា​ទៅ កំសាន្ត​នៅ​ខេត្តកំពត​យ៉ាង​សប្បាយរីករាយ​។​អ្វីដែល​កត់សំគាល់​នៅក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ កន្លងមកនេះ តារា​សម្តែង​រូបនេះ​ក៏បាន​ទទួល​អំណោយ​ពិ​សេស​ពី​គូ​ដណ្តឹង មានដូចជា​ខ្សែក និង​បាច់ផ្កា​កុលាប​យ៉ាង​ស្រស់ស្អាត​ផងដែរ​។​ភាព​ផ្អែមល្ហែម​របស់ លី ច​ន្ទ័​សីហា និង​គូ​ដណ្តឹង​ទទួល បានការ​សាទរ​ពី​សំណាក់​មហាជន​ជាច្រើន​។​

មើល​រូបថត លី ច័ន្ទ​សីហា បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ដណ្តឹង​

លី ច័ន្ទ​សីហា បានបង្ហាញ​នូវ​អារ​ម្ម​ណ៏​សប្បាយរីករាយ​នៅពេល​ទទួលបាន​នូវ​អំណោយ​ជា ច្រើន​ដែល​បង្ហាញ​ពី​ការស្រលាញ់​របស់​គូ​ដណ្តឹង​ជូន​ដល់​រូបនាង​។​ក្នុង​នោះគេ​ក៏បាន​ឃើញ លី ច័ន្ទ សីហា ផ្តល់​ជា​ស្នាម​ថើប​ដល់​គូ​ដណ្តឹង​ផងដែរ​។​តាមរយៈ​រូបថត Sweet Sweet ជាច្រើន​សន្លឹក របស់ លី ច័ន្ទ​សីហា និង​គូ​ដណ្តឹង​ធ្វើអោយ​មិត្ត​នារី​ជាច្រើន លួច​ច្រណែន​និង​តារា​រូបនេះ ដោយសារ លោក ច័ន្ទ ថៃ​សេង មាន​ទាំង​ចំណេះដឹង​និង​ទ្រព្យសម្បត្តិ ហើយ​ថែមទាំង​ពូកែ​យកចិត្តយកថ្លើម​តារា សម្តែង​រូបនេះ​ទៀតផង ។​លី ច័ន្ទ​សីហា និង​គូ​ដណ្តឹង ក៏បាន​យក​ថវិកា​មួយចំនួន​ចូលរួម​ជាមួយ​វិទ្យុ ABC ដើម្បី​សាងសង់​សាលារៀន​មួយ នៅ​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ​កន្លងមកនេះ ។​

មើល​រូបថត លី ច័ន្ទ​សីហា បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ដណ្តឹង​

លី ច័ន្ទ​សីហា បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​លោក ច័ន្ទ ថៃ​សេង កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ដោយមាន​ការចូលរួម​ពី​សំណាក់​តារា​ល្បីៗ​ស្រី​ប្រុស​ជាច្រើន​ដួង​។​ពិធី​ភ្ជាប់ពាក្យ​របស់​នាង មាន​ភាព​អធិកអធម​មិន​ចាញ់ ពិធីមង្គលការ​ប៉ុន្មាន​ឡើយ​។​មានការ​បង្ហើប​ថា លី ច័ន្ទ​សីហា ទទួល បាន​ថ្លៃ​បណ្ណាការ​រាប់ម៉ឺន​ដុល្លារ នេះ​មិន​រាប់បញ្ចូល​គ្រឿងអលង្ការ ដែល​ខាង​ប្រុស​បំពាក់​ជូន​នាង ឡើយ​។​ក្រៅពី​ការងារ​សិល្បៈ លី ច័ន្ទ​សីហា ក៏​ជា​ម្ចាស់​សំអាងការ​និង​លក់​ផលិតផល​ថែរក្សា សម្រស់​ផងដែរ​៕ ចេ​នី​

មើល​រូបថត លី ច័ន្ទ​សីហា បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ដណ្តឹង​ មើល​រូបថត លី ច័ន្ទ​សីហា បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ដណ្តឹង​ មើល​រូបថត លី ច័ន្ទ​សីហា បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ដណ្តឹង​មើល​រូបថត លី ច័ន្ទ​សីហា បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ដណ្តឹង​មើល​រូបថត លី ច័ន្ទ​សីហា បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ដណ្តឹង​