ជនសង្ស័យ​ជា​ចោរ​លូច​ម៉ូតូ​១​នាក់ ត្រូវ​ពលរដ្ឋ​ព្រួត​គ្នា​វាយ​សម្លាប់ចោល​ក្រៅច្បាប់​

ខេត្តកំពង់ស្ពឺ ៖ បុរស​វ័យ​ចំណាស់​ដែល​អះអាងថា​ជា​ម្ចាស់​ម៉ូតូ និង​ប្រជាពលរដ្ឋ​បាន​ព្រួត​វាយ​ស្លាប់​ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់ ដោយ​ទាត់​ធាក់ វាយ​នឹង​ដំបង បន្ទាប់ពី​ជាប់​ចោទថា​លួច​កាច់ក​ម៉ូតូ កាលពី​វេលា​ម៉ោង ១៦​និង​១០ នាទី ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៣​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៧ និង​លេខ​៤៨ ស្ថិតនៅ​ភូមិ​ព្រៃ​តា​មួ​ច ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ចុះទៅពិនិត្យ ឃើញថា ជនសង្ស័យ​ត្រូវបាន ប្រចាព​ល​រដ្ឋ វាយ​នឹង​ដំបង បណ្តាលអោយ​បែកក្បាល ស្លាប់​ភ្លាមៗ ។

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​និយាយថា បុរស​ម្នាក់​ឈ្មោះ គាន នឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​ជាង​ផ្ទះ មាន​ទីលំនៅ​ភូមិ​ក្រាំង​ពង្រ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ អះអាងថា​ជា​ម្ចាស់​ម៉ូតូ​សេ​១២៥ មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BZ0698 ថា​ជនសង្ស័យ​លួច​នោះ​និយាយថា ខ្លួន​កំពុងតែ​ធ្វើ​ផ្ទះ ស្រាប់តែ​ឃើញ​ជនសង្ស័យ ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ បម្រុង​លួច បុរស​ជា​ម្ចាស់​ស្រែកថា ចោរៗ​ផ្អើល​ដល់​អ្នកភូមិ ក៏​នាំគ្នា​ដេញចាប់ ជនសង្ស័យ​បាន ព្រួត​គ្នា​វាយ​រហូតដល់​ស្លាប់​តែម្តង ។ សព​ជនសង្ស័យ មិនត្រូវ​បាន ស្គាល់ឈ្មោះ​នោះទេ ភេទ​ប្រុស អាយុ​ប្រហែល ៤០​ឆ្នាំ ស្លៀកខោ​ខូវប៊យ ជើងវែង ពណ៌​ខៀវ ពាក់អាវ​យឺត​ស​ខាងក្នុង និង​អាវ​ក្រឡាស​ខ្មៅ ខាងក្រៅ ៕

KA-20-02-2016-26 KA-20-02-2016-27 KA-20-02-2016-28