បណ្ឌិត មាស នី៖ អ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ចេញពីបេះដូង

ភ្នំពេញៈ លោកបណ្ឌិត មាស នី អ្នកវិភាគសង្គមឯករាជ្យ បញ្ចេញទស្សនៈថា តាមពិតបើសង្កេតមើលពីការប្រជុំ របស់គណបក្សសង្គ្រោះជាតិកន្លងមក ឃើញថា មនុស្សដែលមកចូលរួម គឺមិនមានការចេញលុយចេញកាក់ ឲ្យអ្នកគាំទ្រទេ។ ចំណុចនេះហើយ បានជាបក្សប្រឆាំងអះអាងថា អ្នកគាំទ្រចេញពីបេះដូង។

លោកបណ្ឌិត មាស នី “ គឺថាគេមកដោយខ្លួនគេ នៅពេលមានកិច្ចប្រជុំធំៗ ហើយការចែកអំណោយពី គណបក្សសង្គ្រោះជាតិ ក៏អត់ទាន់ឃើញមានដែរ ត្រង់នឹងមួយគឺថាអ្នកមកនឹងមកគាំត្រចេញពីបេះដូង នេះជារឿងមួយដែលយើងតែងសង្កេតឃើញ ហើយសង្គ្រោះជាតិ ក៏មិនសូវចំណាយលុយច្រើន ទៅលើអ្នកគាំទ្រ”។

នៅព្រឹកមិញនេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា អះអាងថា អ្នកគាំទ្របក្សប្រឆាំង គឺចេញពីបេះដូង។ ជាមួយគ្នានោះផងដែរ ឯកឧត្តម បានបញ្ជាក់ថា អ្វីដែលរដ្ឋាភិបាលចាប់ផ្តើមកែទម្រង់ ក្នុងសង្គមបច្ចុប្បន្ន ដោយសារមានឥទ្ឋិពលពីបក្សប្រឆាំង។ ប៉ុន្តែតាមលោកបណ្ឌិត មាស នី លើកឡើង ផ្ទុយពីឯកឧត្តម កឹម សុខាថា “តាមពិតជាប្រយោជន៍មួយលើសង្គមប្រជាធិបតេយ្យ គណបក្សប្រឆាំងតែង ធ្វើការងារ លើការងារចន្លោះប្រហោងបក្សកាន់អំណាច ប្រទេសណាក៏អាចឹងដែរ សកម្មភាពរបស់បក្សប្រឆាំង ធ្វើឲ្យបក្សកាន់អំនាចប្រឹងតាម គឺបក្សប្រឆាំងជួយលើបញ្ហានឹង ឬបង្កើតនយោបាយថ្មីទៀត ដើម្បីប្រជែងគ្នាលើ ផ្នែកគោលនយោបាយ ជាប្រយោជន៍ពលរដ្ឋ“៕

បណ្ឌិត មាស នី៖ អ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ចេញពីបេះដូង