EU ផ្តល់ថវិកា ៥៩លានអឺរ៉ូ ដល់អង្គការ ក្រៅរដ្ឋាភិបាល ចំនួន១១ នៅកម្ពុជា

ភ្នំពេញៈ ក្នុងនាមជាដៃគូ ធំបំផុតរបស់កម្ពុជា លើផ្នែកជំនួយអភិវឌ្ឍន៍ សហភាពអឺរ៉ុប ឬហៅកាត់ថាEU បានផ្តល់ប្រាក់ដែលជាជំនួយឥតសំណង ចំនួនជាង៤០លានអឺរ៉ូ ដើម្បីគាំទ្រដល់របៀបវារៈអភិវឌ្ឍ របស់ប្រទេស កម្ពុជា ក្នុងឆ្នាំ២០១៥ និងគ្រោងផ្តល់ប្រាក់ចំនួន៥៩លានអឺរ៉ូ បន្ថែមទៀតនៅក្នុងឆ្នាំ២០១៦នេះ។ ថវិកាទាំង នេះEU នឹងផ្តល់ទៅឲ្យ អង្គការក្រៅរដ្ឋាភិបាលចំនួន១១នៅកម្ពុជា។

យោងតាមរបាយការណ៍ពី EU ដែលចែកចាយដល់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៩កុម្ភៈ ឲ្យដឹងថា ការបំពេញនូវតម្រូវការមូលដ្ឋានរបស់ប្រជាជន នៅតែជាចំនុចអាទិភាពសម្រាប់ជំនួយដល់សហភាពអឺរ៉ុប ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីលុបបំបាត់ភាពក្រីក្រ និងសម្រេចឲ្យ បាននូវនិរន្តភាព នៃគោលដៅអភិវឌ្ឍន៍សហសវត្ស៍។

ការផ្តល់ជំនួយឥតសំណង របស់សហភាពអឺរ៉ុបដល់កម្ពុជា ធ្វើឡើងតាមរយៈបណ្តាញសំខាន់ៗ ចំនួនពីរ៖ កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជា  និងកម្មវិធីជំនួយតាមវិស័យ ដែលគាំទ្រអង្គការ សង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន។ ទន្ទឹងនឹងនេះ ក៏មានគម្រោងកិច្ច សហប្រតិបត្តិការថ្នាក់តំបន់ ដែលគ្រប ដណ្តប់លើប្រទេសជិតខាងមួយចំនួនផងដែរ។

លោក អាឡាំង វ៉ានឌីស្មីសសិន (Alain Vandersmissen) ភារធារីស្តីទី នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ ក្នុងរបាយការណ៍ថា “ដើម្បីធានាបាននូវប្រសិទ្ធិភាព និងតម្លាភាព នៃការប្រើប្រាស់ជំនួយ ឥតសំណ របស់សហភាពអឺរ៉ុប ការត្រួតពិនិត្យតាមដាន និង ការវាយតម្លៃលើការអនុវត្តគម្រោង ត្រូវបាធ្វើឡើង យ៉ាងទៀងទាត់និងយ៉ាងល្អិតល្អន់ ពីសំណាក់ប្រតិភូសហភាពអឺរ៉ុប បេសកកម្មត្រយតពិនិត្យរបស់ ការិយាល័យកណ្តាលនៃសហភាពអឺរ៉ុប និងពីក្រុមហ៊ុនសវនកម្មឯករាជ្យ”។

លោក វ៉ានឌីស្មីសសិន បានមានប្រសាសន៍បន្ថែមទៀតថា “ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់នៅ ក្នុងសង្គម លោកអ្នក មិនគ្រាន់តែផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាជនកម្ពុជាទូទៅ ដល់អ្នកតាក់តែង គោល នយោបាយ និងដល់ថ្នាក់ដឹកនាំប៉ុណ្ណោះទេ ប៉ន្តែពិនិត្យតាមដានមើល នូវរាល់ការអនុវត្តល្អៗដ៏ដូចជា ប្រសិទ្ធិភាពនៃសមិទ្ធិផលនានា”។ ខាងក្រោម គឺជាបញ្ជីឈ្មោះអង្គការមិនមែងរដ្ឋាភិបាល ដែលទទួលបានជំនួយ ពីសហភាពអឺរ៉ុបៈ
១ អង្គការ ActionAid មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ និងមជ្ឈមណ្ឌល អភិវឌ្ឍន៍កុមារនិស្ត្រីកម្ពុជា ទទួលបានប្រាក់ចំនួន១លានអឺរ៉ូ សម្រាប់ដំណើការគម្រោងមួយ នៅក្នុងខេត្តកំពត និងឧត្តរមានជ័យ។ គម្រោងនេះ មានគោលដៅ ជួយជង្រឹង សមត្ថភាពរបស់អង្គការសង្គមស៊ីវិល និងសហគមន៍ត្រូវគេផាត់ចោល ដែលរងគ្រោះដោយសារ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការរំលោភ សិទ្ធិកាន់កាប់ដីធ្លី និងការកេងប្រវ័ញ្ចដីធ្លី ក្នុងគោលបំណងឲ្យពួកគាត់ អាចទទួលបានសិទ្ធិកាន់កាប់ និងគ្រប់គ្រងដីធ្លី។

២ អង្គការ CARE Osterreich អង្គការជំនួយផ្លូវច្បាប់ដល់កុមារនិង ស្រ្តី និងសមារគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ទទួលបានទឹកប្រាក់ចំនួន ៧៥០.០០០អឺរ៉ូ ដើម្បីដំណើការគម្រោងមួយ នៅរាជធានាភ្នំពេញ ដែលមានគោលបំណងតស៊ូមតិ និងបង្រឹងសមត្ថភាព របស់កម្មករសំណង់ជាស្រ្តីដៃគូ សង្គមស៊ីវិល និងរដ្ឋាភិបាល ពាក់ព័ន្ធនឹងសិទ្ធិការងារ ព្រមទាំងដើម្បីលើកកម្ពស់សំឡេង និងឥទ្ធិពលរបស់កម្មករ សំណង់ជាស្រ្តីនៅក្នុងការ ពភាក្សាការងារផងដែរ។

៣ អង្គការ Deutsche Welle មណ្ឌលព័ត៌មានស្ត្រីកម្ពុជា និងបន្ទាយស្រីទទួលបាន ទឹកប្រាក់ចំនួន៣៩២.០០០អឺរ៉ូ ដើម្បីដំណើការគម្រោងមួយ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ធំ និងសៀបរាប ដើម្បីធានាឲ្យមានការ ចូលរួមយ៉ាងសកម្មរបស់ស្រ្តី នៅក្នុងដំណើរការ នយោបាយ ជាពិសេសនៅក្នុងកាបោះឆ្នោងឃុំសង្កាត់ឆ្នាំ ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីឲ្យស្ត្រីមានតំណាង និងការចូលរួមកាន់តែច្រើន ក្នុងវិស័យនយោបាយនៅប្រទេសកម្ពុជា និងធានាឲ្យមានការយកចិត្តទុកដាក់ កាន់តែខ្លាំង ទៅលើបញ្ហានានាពាក់ព័ន្ធនឹងស្រ្តី។

៤ សម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល និងអ្នកអភិវឌ្ឍន៍សហគមន៍ទទួលបានទឹកប្រាក់ចំនួន ១លានអឺរ៉ូ ដើម្បីដំណើរការគម្រោងមួយនៅក្នុង ខេត្តស្ទឹងត្រែង កំពង់ចាម ពោធិ៍សាត់ បាត់ដំបង និងខេត្តកំពង់ឆ្នាំង។ គម្រោងនេះមានគោលបំណងធានា ឲ្យមានការពង្រឹង និងការផ្តល់អំណាចដល់ សម្ព័ន្ធអង្គការតាមសហគមន៍ ព្រមទាំងប្រជានេសាទកម្ពុជា និងសហគមន៍នានានៅក្នុងតំបន់ទន្លេសាប និងទន្លេមេគង្គកម្ពុជា ដើម្បីការពារ និងអភិរក្សធនធានជលផលឲ្យមាននិរន្តរភាព ។

៥ Gruppo di Volontariato Civile អង្គរការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ និងអង្គការជំនួយផ្លូវច្បាប់ដល់ កុមារនិងស្ត្រី ទទួលបានទឹកប្រាក់ចំនួន ៤៧៥.០០០អឺរ៉ូ ដើម្បីអនុវត្តគម្រោងមួយនៅក្នុងខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ចាម បន្ទាយមានជ័យ និងខេត្តកំពង់ធំដែលមាន គោលបំណង ជួយកែលម្អការ តាមដានបណ្តាញចំណាកស្រុកដោយសុវត្ថិភាព និងការតស៊ូមតិ ដើម្បីអនុវត្តវិធានការប្រឆាំងនឹងការ ជួញដូរមនុស្ស និងការធ្វើចំណាកស្រុកមិនស្របច្បាប់នានា៕