រថយន្ត​អាវុធហត្ថ​បុក​កង់​និង​ម៉ូតូ​ពីក្រោយ​ពេញ​មួ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់

​កំពង់ឆ្នាំង: នារី​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​បុរស​ស្ត្រី​២​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់ បង្កឡើង​​ដោយ​រថយន្ត​អាវុធហត្ថ​បុក​កង់​និង​ម៉ូតូ​ពីក្រោយ​ពេញទំហឹង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ខាងមុខ​ស្ថានីយ៍​ប្រេង​តេ​លា ក្នុងភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​បើតាម​អ្នកឃើញ​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺ​បាន​រថយន្ត​បង្ករ​ម៉ាក​តូយ៉ូតា​កាមរី​ឆ្លាម ពណ៌​ស្លាប​ក្អែក ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-០០០8​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន  លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​​បង្ករ​បាន​ជ្រុល​ចង្កូត​ទៅបុក​កង់ មួយគ្រឿង និង ម៉ូតូ​មួយគ្រឿង​ទៀត ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា នៅ​ពី​ខាងមុខ​ពេញទំហឹង បណ្តាល​ឲ្យ​នារី​ម្នាក់​ដែល​កំពុង​ជិះ​កង់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ដោយឡែក​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ទៀត​ដែល​ជិះ​ម៉ូតូឌុប​គ្នា​បានរ​រងរបួស​​យ៉ាងធ្ងន់ធ្ងរ ។​

​ប្រភព​ដដែល​បាន​បន្តថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ អាច​បង្ករ​ឡើង​ដោយ​អ្នកបើកបរ​ងងុយដេក ឬ​ស្រវឹង​ពីព្រោះ​រថយន្ត​នេះ​បាន​​ទៅបុក​កង់​និង​ម៉ូតូ​របស់​ជនរងគ្រោះ នៅលើ​ចិញ្ចើមផ្លូវ​ខាងស្តាំ​ដៃ​ទាំង​កំរោល​តែម្តង ។

​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បង្ករ​បាន​ចុះ​រត់​គេចខ្លួនបាត់ ។​ប៉ុន្តែ​នៅលើ​រថយន្ត​បាន​បន្សល់ទុក​អាវ​ចំណាំងផ្លាត​មួយ និង អាវ អាវុធហត្ថ​មួយ ដែលមាន​ប៉ាក់​ឈ្មោះ ហ៊ុយ សំផន អត្តលេខ ២២៥៧៥៥ ដែល​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋានថា​អ្នកបើកបរ​ជាម​ន្ត្រី​អាវុធ​​ហត្ថ​។

​ចំណែក​អ្នកស្លាប់​និង​អ្នករងរបួស នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ​។ ព្រោះ​ក្រោយពី​កើតហេតុ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។ រីឯ​មធ្យោបាយ​ទាំងអស់ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក បណ្តោះអាសន្ន រង់ចាំ​ភាគី​បង្ក​​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​ជា​ក្រោយ ចំពោះមុខ​ច្បាប់​៕​