ថៃនាំចូលភេសជ្ជៈថ្មីពីរប្រភេទ មកប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា

ភ្នំពេញ​: ដោយមើលឃើញពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានស្ថេរភាពល្អ មានការរីកចំរើន គួរឲ្យកត់សម្គាល់ និងឃើញពីតម្រូវការទីផ្សារ របស់ប្រជាជន កំពុងវិវត្តន៍ទៅរក ភាពទាន់សម័យ ទំនើប គុណភាព និងផាសុខភាព ក្រុមអ្នកវិនិយោគទុន ប្រទេសថៃ បាននាំនូវផលិតផលមកកាន់ទីផ្សារកម្ពុជាយ៉ាងគំហុក ដោយការប្រកួតប្រជែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាក់ស្តែង នៅរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមហ៊ុន Cambodia Thai Logistics & Tranding Co.,LTD (CTLT) ដែលជាក្រុមហ៊ុនដឹកជញ្ជូននៅគ្រប់ប្រទេស និងមាន លក់ ផលិតផលជាច្រើនប្រភេទទៀតនោះ បានមកចាប់ដៃជាមួយអ្នកវិនិយោគ ក្នុងស្រុកនាំចូលភេសជ្ជៈប្រភេទថ្មីពីរប្រភេទគឺ Cocomaex និង T24 មកកាន់ ទីផ្សារកម្ពុជា ដើម្បីធ្វើការប្រកួតប្រជែងគុណភាពនិងដណ្តើមទីផ្សារ ជាមួយ និងផលិតផលដ ដែលមានលំនាំប្រហាក់ប្រហែលគ្នានេះ។

លោក Aneak Boonmark អគ្គនាយកក្រុមហ៊ុន (CTLT) បានឲ្យដឹងនៅរាត្រី បើកសម្ពោធ ជាផ្លូវការនៃការនាំចូលផលិតផលទាំងពីរខាងលើនាផ្សារទំនើបAeon ថា ”ក្រុមហ៊ុនបាននាំចូលផលិតផលមកពីប្រទេសថៃគឺភេសជ្ជៈCocomaex និង T24 មកបំពេញតម្រូវការទីផ្សាររបស់កម្ពុជា។ ស្របពេលជាមួយ សេដ្ឋកិច្ច ប្រទេសនេះ កំពុងមានការរីកចំរើន ហើយប្រជាជនក៏មានតម្រូវការជាមួយ ផលិតផល ដែលមានគុណភាព និងផាសុខភាព។ ភេសជ្ជៈថ្មីទាំងពីរដែលក្រុមហ៊ុន បានណែនាំ នាពេលនេះគឺជាអ្វីដែលបំពេញសេចក្តីត្រូវការដល់អតិថិជនកម្ពុជា”។

លោកអះអាងថា Cocomaex និង T24 ជាភេសជ្ជៈធម្មជាតិ ស្រស់ រស់ជាតិទឹកដូង ក្រអូប សុទ្ធ១០០% មានផ្ទុកទៅដោយសារជាតិបំប៉នសុខភាពជាច្រើនប្រភេទ ផលិតនៅអាមផាវ៉ា ជាតំបន់មានដូងក្រអូបល្បីជាងគេនៅប្រទេសថៃ និងជាភេសជ្ជៈ ប៉ូវកម្លាំង បង្កើនថាមពល និងជាឱសថជំនួយសមត្ថភាពផ្លូវភេទ បំប៉នរាងកាយ មានវីតាមីនច្រើនប្រភេទ។ ភេសជ្ជៈទាំងពីរប្រភេទនេះ បាននាំចែកចាយ ទៅកាន់ទីផ្សារ១៧ប្រទេសនៅលើពិភពលោក ហើយកម្ពុជាជាប្រទេសទី១៨។
 
អគ្គនាយករូបនេះ មានសុទិដ្ឋិនិយមថា នៅឆ្នាំ២០១៦នេះ នឹងសម្រេចឲ្យបាន ការ ចែកចាយ ភេសជ្ជៈ Cocomaex និង T24 ទូទាំងប្រទេស ហើយនឹងទទួលបាន ការ ស្វាគមន៍ពីប្រជាជនកម្ពុជា៕

ថៃនាំចូលភេសជ្ជៈថ្មីពីរប្រភេទ មកប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា

ថៃនាំចូលភេសជ្ជៈថ្មីពីរប្រភេទ មកប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា

ថៃនាំចូលភេសជ្ជៈថ្មីពីរប្រភេទ មកប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា

ថៃនាំចូលភេសជ្ជៈថ្មីពីរប្រភេទ មកប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា

ថៃនាំចូលភេសជ្ជៈថ្មីពីរប្រភេទ មកប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា