សាស្ត្រាចារ្យសាលា​មធ្យម​វិចិត្រ​សិល្បៈ ​ទទួល​អំណោយ​ពី​ជំទាវ​ម្នាក់


សាស្ត្រាចារ្យសាលា​មធ្យម​វិចិត្រ​សិល្បៈ ​ទទួល​អំណោយ​ពី​ជំទាវ​ម្នាក់

លោកគ្រូ​អ្នក​គ្រូ នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ ​ជាង​១០០នាក់​​កាល​ពី​ម្សិល​មិញ ត្រូវ​លោក​ជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេង អភិវឌ្ឍន៍ យក​អំណោយ ​និង​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ការិយាល័យ​​មួយ​ចំនួន​ទៅ​​ចែក​ជូន។

 

សាស្ត្រាចារ្យសាលា​មធ្យម​វិចិត្រ​សិល្បៈ ​ទទួល​អំណោយ​ពី​ជំទាវ​ម្នាក់

 

អំណោយ​ទាំង​នោះ​មាន​ដូច​ជា ​​ទូ​ដាក់​ឯកសារ​ចំនួន៤ សម្រាប់​ប្រើប្រាស់​ក្នុងសាលា​ដែល​កំពុង​ខ្វះខាត និង ថវិកា​មួយ​ចំនួន​ទៀត។ ចំពោះ​លោកគ្រូ​អ្នក​គ្រូ​ជាង​១០០នាក់ លោក​ជំទាវ បាន​​​​​ផ្ដល់​ជូន​ក្នុង​ម្នាក់​​ៗ​ទទួល​បាន​៥ម៉ឺន​រៀល និង ឃីត​មួយ​កញ្ចប់​ដែល​​ផ្ដល់​ជូន​​តាម​រយៈ​ព្រះតេជ​គុណ នី សុវណ្ណមុនីរ៉េត មេ​កុដិ​លេខ២៤ វត្ត នាគវ័ន្ត ។

 

លោក​ជំទាវ សៀង ចាន់ហេង បាន​លើក​ឡើង​ថា ដោយ​មាន​ការ​សំណូមពរ​​ពី​លោកគ្រូ​អ្នក​គ្រូ​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​​បច្ចុប្បន្ន​កំពុង​​ខ្វះ​​សម្ភារៈ​​ការិយាល័យ​មួយ​ចំនួន​ទើប លោក​ជំទាវ​បាន​សម្រេច​​​ផ្ដល់​ទូ ចំនួន៤ សម្រាប់​បំពេញ​តម្រូវ​ការ។ ជា​មួយ​គ្នា​នោះ​​លោកជំទាវ​ក៏​បាន​​​ជូន​ប្រាក់​ដល់​លោក​គ្រូ​អ្នកគ្រូ ក្នុង១ម្នាក់៥ម៉ឺន​រៀល​។ ​ការ​ចែក​អំណោយ​ទាំង​នេះ ​ក្នុង​ន័យ​​មួយ​ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ដែល​នឹង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​​ផង​ដែរ។

 

 

សាស្ត្រាចារ្យសាលា​មធ្យម​វិចិត្រ​សិល្បៈ ​ទទួល​អំណោយ​ពី​ជំទាវ​ម្នាក់សាស្ត្រាចារ្យសាលា​មធ្យម​វិចិត្រ​សិល្បៈ ​ទទួល​អំណោយ​ពី​ជំទាវ​ម្នាក់

 

 

អត្ថបទ៖ ខុត សីហា