ការពារ​ជាតិ បង្ហាញ​ភាព​ខ្លាំង លត់ ប៉ូលិស ៤-១

ការពារ​ជាតិ បង្ហាញ​ភាព​ខ្លាំង លត់ ប៉ូលិស ៤-១

ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​បង្ហាញ​ភាព​ខ្លាំង​ក្នុង​ការ​បើក​ឆាក​នៃ​ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៦​ ដោយ​បាន​លត់​​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​​ដោយ​លទ្ធផល​៤-១។ ៤​គ្រាប់​របស់​ក្រសួង​ការពារជាតិ​​រក​បាន​២​គ្រាប់​នៅ​តង់​ទី​១​ដោយ​​ខ្សែ​ប្រយុទ្ធ​ ភួង សុខសាណា នៅ​នាទី​ទី​១២ និង​៤២ និង​២​គ្រាប់​ទៀត​នៅ​​តង់​ទី​២​ដោយ​ កែ វណ្ណៈ និង​កីឡាករ​កូរ៉េ Myong Ho  ខណៈ​១​គ្រាប់​របស់​ប៉ូលិស​រក​បាន​ដោយ Tutu Michael​នៅ​នាទី​ទី​៧១៕

 

ការពារ​ជាតិ បង្ហាញ​ភាព​ខ្លាំង លត់ ប៉ូលិស ៤-១

 

អត្ថបទ៖ ជាន​ចាន់រ៉ា​