អាហារូបករណ៍​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្តល់​ដល់​និស្សិត​២៥១​នាក់​នៅ​ខេត្តស្វាយរៀង​-​ព្រៃវែង​

ភ្នំពេញ:  សិស្ស និស្សិត អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​ហៅ​កាត់ អ ម ត ឬ AMT) ប្រចាំខេត្ត​ស្វាយរៀង និង​ព្រៃវែង ចំនួន​២៥១​នាក់ នៅក្នុង​សមាគម​អាហារូបករណ៍​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក​ហ៊ុន ម៉ា​ណែ​ត​។​
​លោក​ហ៊ុន ម៉ា​ណែ​ត ប្រធាន​សមាគម​សិស្ស និស្សិត អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​មានប្រសាសន៍ថា ការ​បង្កើតជា​សមាគម​នេះ គឺជា​ការ​ចងក្រង​បណ្តាញ​និស្សិត​ឱ្យមាន​អត្តសញ្ញាណ​រួមមួយ ក្នុងការ​ទំនាក់ទំនង​និង​ជា​បង្ក​ឱកាស​ឱ្យ​យុវជន​បានទទួល​ការរៀនសូត្រ និង​ចូលរួម​ធ្វើ​ការងារ​សង្គម​នានា​ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​។​
​លោក​បាន​បន្តថា ការប្រមូលផ្តុំ​ថ្ងៃនេះ គឺជា​ការចាប់ផ្តើម​សកម្មភាព​ក្នុង​គោលបំណង ជួយ​ឱ្យ​សិស្ស និស្សិត បាន​រៀន​ចប់ និង​ទទួលបាន​ការងារ​ផ្សេងៗ ព្រោះ​ការបង្កើត​សមាគម​សម្រាប់​យើងទាំងអស់គ្នា ហើយ​ត្រូវ​ការចូលរួម​ពី​យុវជន និង​ដោះស្រាយ​នូវ​តំរូវការ​ផ្សេងៗ​អោយចំ​ទិសដៅ​និង​ទៅតាម​លទ្ធភាព​។
​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា “​ឱកាស​គឺ​នៅ​ជុំវិញខ្លួន​យើង ប៉ុន្តែ​យើង​ត្រូវមាន​សមត្ថភាព​លទ្ធភាព និង​ឆន្ទៈ​ក្នុង​ការចាប់ ប៉ុន្តែ​បើ​យើង​គ្មាន​សមត្ថភាព​លទ្ធភាព និង​ឆន្ទៈ​ក្នុងការ​ចាប់​ឱកាស​នោះ យើង​ចាប់​មិន​បានទេ​។ ឆន្ទៈ​និង​ការប្រឹងប្រែង​គឺជា​កត្តា​នាំមក​នូវ​ជោគជ័យ បើ​គ្មាន​ឆន្ទៈ និង​ការប្រឹងប្រែង យើង​មិន​អាចធ្វើ​អ្វី​បាន ព្រោះ​ជោគជ័យ​ធំ​វា​កើត​ពី​ជោគជ័យ​តូចៗ ហើយ​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​នាពេលនេះ គឺជា​ជោគជ័យ​សម្រាប់​ជីវិត​ទៅ​ថ្ងៃ​ទៅ​អនាគត​ដូច្នេះ​យុវជន​ត្រូវ​ចាប់​ឱកាស​ឱ្យបាន​ដើម្បី​ជីវិត​វែងឆ្ងាយ​។ ទាំងអស់នេះ​គឺជា​ចែករំលែក​បទពិសោធន៍ ចំណេះដឹង​និង​មេរៀន​ជីវិត​ដើម្បី​និង​លើកទឹកចិត្ត​ឱ្យ​សិស្ស និស្សិត​ខិតខំ​រៀនសូត្រ តស៊ូ​ជំនះ​រាល់​ការលំបាក​ទាំងឡាយ​នៅក្នុង​ជីវិត ដើម្បី​រៀនសូត្រ​ឱ្យបាន​ចប់​និង​មាន​អនាគត​ដ៍​ប្រសើរ​នៅពេល​ខាងមុខ​”​។​
​ចំណែក​តំណាង​សិស្ស និស្សិត​សមាគម​អាហារូបករណ៍​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រចាំខេត្ត​ស្វាយរៀង និង​ព្រៃវែង បាន​ប្តេជ្ញាចិត្ត​ស្រឡាញ់​រាប់អាន ចេះ​ជួយ​គ្នា និង​ខិតខំ​រៀនសូត្រ​ឱ្យទទួល​ប្រសិទ្ធភាព​និង​គុណភាព​ដើម្បី​អនាគត​ដ៍​ប្រសើរ​នាពេលខាងមុខ​៕

អាហារូបករណ៍​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្តល់​ដល់​និស្សិត​២៥១​នាក់​នៅ​ខេត្តស្វាយរៀង​-​ព្រៃវែង​

អាហារូបករណ៍​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្តល់​ដល់​និស្សិត​២៥១​នាក់​នៅ​ខេត្តស្វាយរៀង​-​ព្រៃវែង​