ខេមបូឌានលីក៖ ទ័ពស៊ីប៉ូលិស ៤-១

Takihiro Ota (ខៀវ) របស់ប៉ូលិសព្យាយាម​ដណ្តើមបាល់ពី ពុំ តុលា របស់ការពារជាតិ។ រូបថតសហការផ្តល់ដោយ Masayori Ishikawa-Ktpក្រុម​ក្រសួង​ការពារ​ជាតិ បាន​បំបាក់​ក្រុម​អគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិ ៤-១ នា​ការ​ប្រកួត​សប្តាហ៍​ទី១នៃក្រប​ខណ្ឌ​មិត្តហ្វូន​ខេមបូ​ឌានលីក​ឆ្នាំ​២០១៦ នៅ​រសៀល​ថ្ងៃសៅរ៍នេះនៅពហុកីឡដ្ឋាន​ជាតិ។

ខ្សែប្រយុទ្ធ​ភួង សុខសាណា រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​បើក​ឆាក​សម្រាប់​ក្រសួងការពារជាតិ (ទ័ព) ខណៈ​ការ​ប្រកួត​ដំណើរការបាន​ជិត១ម៉ោង កែ វណ្ណៈ បន្ថែម​គ្រាប់ទីបី​សម្រាប់​ការពារជិត ពោល​គឺ​ត្រឹម​តែ​ជាង​១នាទីប៉ុណ្ណោះ បន្ទាប់​គេមាន​វត្តមាន​នៅ​លើទីលាន​ជំនួស រុឹង ប៊ុនហៀង ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong-ho រកបាន​គ្រាប់ទី៤ ខណៈ​មួយ​គ្រាប់​តាមពី​ក្រោយ​របស់​អគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិ (ប៉ូលិស) សម្រេចបាន​ដោយ​កីឡាករហ្គាណា Osei Tutu Michael៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​