ផ្លែ​ឈើ​ដែល​ស័ក្តិសម​ចំពោះ​ស្ត្រី​ក្រោយ​ពេល​សម្រាលកូន​រូ​ច​

ផ្លែ​ឈើ​ដែល​ស័ក្តិសម​ចំពោះ​ស្ត្រី​ក្រោយ​ពេល​សម្រាលកូន​រូ​ច​

នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ មាន​ផ្លែឈើ​មួយចំនួន​ដែល​អ្នក​មិន​អាច​បរិភោគបាន ដូចនេះ​ក្រោយពេល​ដែល​សម្រាល​រួច​ក៏​មាន​ផ្លែឈើ​មួយ​ចំនួន​ដែល​អ្នក​អាច​ពិសារ​បាន ហើយ​មួយចំនួន​ទៀត​គឺ​អ្នក​មិន​អាច​ញ៉ាំ​បាន​ដូចគ្នា ព្រោះ​បើ​អ្នក​ពិសារ វា​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​។ តើ​មាន​ផ្លែឈើ​អ្វី​ដែល​អ្នក​អាច​បរិភោគបាន​នោះ​?

​ល្ហុង​
​ល្ហុង​គឺជា​ផ្លែឈើ​ម្យ៉ាង​ដែលមាន​សារធាតុ​អាចជួយ​កូន​ឲ្យ​ឆាប់​រំលាយ​អាហារ ថែម​ទាំង​ជួយ​អ្នកឲ្យមាន​ទឹកដោះ​ច្រើន ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​បណ្តឹង​សុដន់​អ្នក​ឲ្យមាន​លក្ខណៈ​ស្អាត​ដែរ ហើយ​បើ​អ្នក​បរិភោគ​ច្រើន វា​នឹង​ជួយ​បង្កើន​សម្រស់​អ្នក ដូចនេះ​ចំពោះ​ស្ត្រី​ដែល​ទើប​នឹង​សម្រាលកូន​រួច អាច​ពិសារ​វា​បាន​។​

​ទំពាំងបាយជូ​រ​
​នៅក្នុង​ផ្លែឈើ​នេះ​មាន​ជាតិ​ដែក ដែល​អាច​ប៉ូវ​ថ្លើម និង​ក្រលៀន វា​ក៏​ជំនួយ​ដល់​ពោះវៀន និង​ក្រពះ​អ្នក​ដែរ ជាពិសេស​វា​ក៏​អាច​ជួយ​ព្យាបាល​អា​ការៈឈឺ​ចង្កេះ​របស់​អ្នក រួម​ជាមួយ​ជំងឺ​ខ្វះ​ឈាម ដូចនេះ​វា​ជា​ផ្លែ​ឈើ​ដែល​ស័ក្តិសម​ចំពោះ​នារី​ដែល​ទើបនឹង​សម្រាលកូន​រួច​។​

​ផ្លែ​គូ​រេ​ន​
​ផ្លែ​គូ​រេ​ន​នេះ​ក៏​ជា​ផ្លែ​ឈើ​ដែល​ល្អ​ចំពោះ​សុខភាព​ស្ត្រី​ដែល​ទើប​នឹង​សម្រាលកូន​រូ​ច​ដូចគ្នា ប៉ុន្តែ​អ្នក​មិន​ត្រូវ​បរិភោគ​វា​ច្រើន​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​អ្នក​ទាប​បាន​។​

​ម្នា​ស់​
​នៅក្នុង​ផ្លែ​ម្នាស់​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​រំលាយ​ប្រូតេអ៊ីន និង​ការ​ស្រូប​យក​នៃ​ប្រូតេអ៊ីន ថែម​ទាំង​អាច​ជួយ​បំបាត់​អា​ការៈហើម និង​មួល​ម៉ៅ​របស់​អ្នក ដូចនេះ​អ្នក​អាច​ពិសារ​បាន​ក្រោយពេល​ដែល​អ្នក​សម្រាលកូន​រួច ប៉ុន្តែ​មិន​ត្រូវ​បរិភោគ​ម្នាស់​ដែល​ជូរ​នោះទេ ត្រូវតែ​ពិសារ​ម្នាស់​ដែល​ផ្អែម ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី20  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។