តាក់ស៊ី​ផ្តាច់​ព្រលឹង​ឡើង​វ៉ា​ជាន់​បែកផ្សែង វ៉ា​ក់​អើ​រថយន្ត​បញ្ច្រាសទិស​គ្នា​បួង​ចង្កូត​ទម្លាក់​ផ្លូវ​ជ្រុល​ធ្លាក់ ប្រឡាយ ក្រឡាប់​ច្រើន​ត្រឡប់​របួស​មនុស្ស​១​ឡាន​

​ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​តាក់ស៊ី​ផ្តាច់​ព្រលឹង ១​គ្រឿង​ដឹក​អ្នកដំណើរ​ជាច្រើន​នាក់​ចេញពី​ខេត្ត​បន្ទាយ មានជ័យ បាន​ក្រឡាប់​ជាច្រើន​ត្រឡប់ ដោយសារ​ឡើង​ជែង​វ៉ា​រថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​លឿន ហើយ​វ៉ា​ក់​អើ​ជាមួយ​រថយន្ត មួយគ្រឿង​ផ្សេងទៀត​បញ្ច្រាសទិស​គ្នា បួង​ចង្កូត​ទម្លាក់​ផ្លូវ​ធ្លាក់​ប្រឡាយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកដំណើរ ជាច្រើន នាក់ រងរបួស​ធ្ងន់ និង​ស្រាល កាលពី​វេលា​ម៉ោង ៥ និង​២០​នាទី ល្ងាច​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ ចូល​វត្ត​ស្ទឹង​បត់ ភូមិ​ស្ទឹង​បត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។ បន្ទាប់ពី​កើតហេតុ​តៃកុង​ផ្តាច់​ព្រលឹង បាន​លូន ចេញពី​រថយន្ត​ដាក់​មេ​ប្រូច​បាត់ ទុក​ឲ្យ​អ្នកដំណើ​ស្រែកថ្ងូរ​ឲ្យ​រ​ហឹះ​រក​អ្នក​ជួយ​៕

KA-20-02-2016-26 KA-20-02-2016-27 KA-20-02-2016-28

  • តាក់ស៊ី​ផ្តាច់​ព្រលឹង​ឡើង​វ៉ា​ជាន់​បែកផ្សែង វ៉ា​ក់​អើ​រថយន្ត​បញ្ច្រាសទិស​គ្នា​បួង​ចង្កូត​ទម្លាក់​ផ្លូវ​ជ្រុល​ធ្លាក់ ប្រឡាយ ក្រឡាប់​ច្រើន​ត្រឡប់​របួស​មនុស្ស​១​ឡាន​已关闭评论
  • 12 views
  • Hide Sidebar
    A+