ដឹកគោ លែងឲស៊ីស្មៅ រួចចុះងូតទឹកស្រះ លង់ស្លាប់ នៅស្រុកកៀនស្វាយ

កណ្តាល៖ បុរសម្នាក់បានលង់ទឹកស្រះ ស្លាប់ នៅវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចស្រះទឹករបស់លោក ម៉ៅ សុខន ភេទប្រុស ក្នុងភូមិព្រែកដួងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោក វ៉េង កុសល នាយប៉ុស្តិ៍រដ្ធបាល ឃុំគគីរ ស្រុកកៀនស្វាយ បានអោយដឹងថា ជនរងគ្រោះមាន លី រដ្ធា ហៅង៉ែត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិតារាបដូនសរ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកនាយប៉ុស្តិ៍ បានបន្តថានៅមុនពេលកើតហេតុ ជនរងគ្រោះបានយកសត្វគោ ទៅលែងឲស៊ីស្មៅ នៅជិតស្រះទឹក រួចបានចុះងូតទឹកស្រះ ក៍បានលង់ទឹកស្រះ បណ្តាលស្លាប់តែម្តង។

លោកនាយប៉ុស្តិ៍ បានបន្តទៀតថា ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ កោសល្យវិច្ច័យស្រុក និងមានការចូលរួមពី លោកគ្រួពេទ្យ អាជ្ញាធរភូមិឃុំ និងក្រុមគ្រួសារជនសង្ស័យ បានសន្និដ្ធានថា ជនសង្ស័យគឺបណ្តាលមកពីខ្យល់គ មិនមានស្នាកស្នាម ឃាតកម្មទេ។

លោកនាយប៉ុស្តិ៍ បានបន្តទៀតថា ក្រោយពីធ្វើការត្រួតពិនិត្យ រួចសមត្ថកិច្ចបានប្រគល់ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ដឹកគោ លែងឲស៊ីស្មៅ រួចចុះងូតទឹកស្រះ លង់ស្លាប់ នៅស្រុកកៀនស្វាយ

ដឹកគោ លែងឲស៊ីស្មៅ រួចចុះងូតទឹកស្រះ លង់ស្លាប់ នៅស្រុកកៀនស្វាយ

ដឹកគោ លែងឲស៊ីស្មៅ រួចចុះងូតទឹកស្រះ លង់ស្លាប់ នៅស្រុកកៀនស្វាយ